ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយប្រធានាធិបតី សំប៊ី  ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតីម៉ូសំប៊ិក

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយប្រធានាធិបតី សំប៊ី  ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតីម៉ូសំប៊ិក

 

នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី  លោក Hassan ប្រធានាធិបតីតង់ហ្សានី និងលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។

ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី  លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយ ដើម្បីពួតដៃគ្នាជំរុញការធ្វើទំនើបកម្មនៃប្រទេសរៀងៗខ្លួន ដើម្បីការចារទំព័រថ្មីនៃការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងចិននិងសំប៊ី ។

ពេលជួបជាមួយលោក Hassan ប្រធានាធិបតីតង់ហ្សានី លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសតង់ហ្សានី ដើម្បីជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតង់ហ្សានី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យ មិត្តភាពជាប្រពៃណីរវាងចិននិងតង់ហ្សានីបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។

ពេលជួបជាមួយលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៥ជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិននិងម៉ូសំប៊ិក ។ សង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយមិត្តភាពជាប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបំពេញបន្ថែមអត្ថន័យថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ូសំប៊ិក៕

Leave a Reply

Your email address will not be published.