ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌សង្កត់ធ្ងន់ថា ចៅក្រម ព្រះ រាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី តុលាការ និងតួអង្គពាក់ព័ន្ធណាមួយ ដែល បានប្រព្រឹត្តខុសច្បាប់ ឬ “ត្រីងៀត ឆ្លៀតពង”នឹងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ទាំង វិធានការវិន័យទាំងវិធានការច្បាប់

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋ រដ្ធមន្ត្រីក្រសួង យុត្តិធម៌ មានប្រសាសន៍ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីតុលាការ និងតួអង្គពាក់ ព័ន្ធណាមួយ ដែលបានប្រព្រឹត្តខុសច្បាប់ ឬបាន ឆ្លៀតយកឱកាសនៃយុទ្ធនាការនេះ ដើម្បីស្វែងរកផល ប្រយោជន៍ផ្ទាល់ខ្លួន តាមរបៀប “ត្រីងៀតឆ្លៀតពង” ឬ ដែលប្រព្រឹត្តផ្ទុយនឹងអភិក្រមនឹងត្រូវកត់ត្រាទុកជា កំហុស ដែលនឹងត្រូវឆ្លើយតបជាមួយនឹងការអនុវត្ត យ៉ាងម៉ឺងម៉ាត់ ទាំងវិធានការវិន័យទាំងវិធានការច្បាប់។

 

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិ ធម៌មានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការបង្កើតអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅ តុលាការ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា យុទ្ធនាការទី២ នេះនឹងក្លាយជា កញ្ចក់ឆ្លុះឱ្យឃើញការពិត នៅពេល មានបណ្ដឹងអំពីភាពមិនប្រក្រតី ណាមួយនៅតាម តុលាការ។ ក្នុងករណីដែលរកឃើញការពិត ថាពិតជា មានភាពមិនប្រក្រតីកើតឡើងមែននោះ យើងត្រូវហ៊ាន ទទួលស្គាល់ការពិត ហើយត្រូវខិតខំស្វែងរកនូវ ដំណោះស្រាយមួយដែលត្រឹមត្រូវ និងយុត្តិធម៌ ជូន ប្រជាពលរដ្ឋដែលរងគ្រោះ។ ផ្ទុយទៅវិញ ប្រសិនបើ ការប្តឹងអំពីភាពមិនប្រក្រតីនេះ មិនមានមូលដ្ឋានត្រឹម ត្រូវ និងខុសពីការពិតជាក់ស្តែង ហើយតុលាការបាន សម្រេចសេចក្ដីយ៉ាងត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់រួច ហើយនោះ យើងក៏ត្រូវការពារកិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់អង្គចៅក្រម និងផ្តល់យុត្តិធម៌ដល់ចៅក្រម ដែលទទួល បន្ទុកដោះស្រាយសំណុំរឿងហើយរង ការចោទប្រកាន់ដោយមិនត្រឹមត្រូវនោះវិញដែរ។

 

លោកឧបនាយករដ្ឋមន្ត្រីថា យន្តការដែលមានការពាក់ ព័ន្ធខាងលើនេះ ត្រូវប្រកាន់ ខ្ជាប់នូវអភិក្រមការងារ ដូចតទៅ៖អភិក្រមទី១-មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ ឯករាជ្យនៃអំណាចតុលាការ,

 

អភិក្រមទី២-មិនត្រូវធ្វើបុរេវិនិច្ឆ័យលើការសម្រេច សេចក្ដីរបស់តុលាការថា មិនប្រក្រតី ឬអយុត្តិធម៌ និង អភិក្រមទី៣-ត្រូវអនុវត្តប្រកបដោយតម្លាភាព ភាព ច្បាស់លាស់ ភាពត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នាគ្នានេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ រួមទាំង ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង មន្ត្រីតុលាការ ដែលបានចូលរួមអនុវត្តការងារក្នុង ក្របខ័ណ្ឌនៃយុទ្ធនាការនេះ បានត្រឹមត្រូវ និងទទួល បានលទ្ធផលល្អ និង ត្រូវបានកត់ត្រាទុកជាគុណ សម្បត្តិការងារ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការ លើកទឹកចិត្តនាពេលខាងមុខ ស្របតាមគោលការណ៍ គុណាធិបតេយ្យ៕

Leave a Reply

Your email address will not be published.