ព័ត៌មានជាតិ

ភាពយន្តចិនជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន-អាមេរិក ដែលបានបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារអន្តរជាតិ

ថ្ងៃទី១០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ទីផ្សារភាពយន្តអាមេរិកលើកទី៤៥បានបិទបញ្ចប់នៅក្រុងឡាសវេហ្គាស ភាពយន្តចិនមានភាពពេញនិយមខ្លាំង។ក្នុងអំឡុងពេលរៀបចំសកម្មភាពនេះ ក្រុមហ៊ុនសហការផលិតភាពយន្តចិននៃក្រុមហ៊ុនភាពយន្តចិនគ្រុបបានបង្កើត “ពន្លាពិព័រណ៍ភាពយន្តចិន” ដែលប្រមូលផ្តុំនូវធនធានភាពយន្តគុណភាពខ្ពស់ដែលមកពីស្ថាប័នភាពយន្តចិនចំនួន៥៥ ដើម្បីតាំងបង្ហាញពីសមទ្ធិផលនៃការអភិវឌ្ឍចុងក្រោយបំផុតនៃខ្សែភាពយន្តចិន និងបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសាន់ហ្វ្រាន់ស៊ីស្កូកាលពីឆ្នាំ២០២៣ អ្នកដឹកនាំនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួមស្តីពីការបង្កើនការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនរវាងប្រទេសចិននិងអាមេរិក។ក្នុងនាមជានាមប័ណ្ណថ្មីរបស់ប្រទេសចិន ភាពយន្តចិនមានសន្ទុះអភិវឌ្ឍយ៉ាងខ្លាំងក្នុងឆ្នាំ២០២៤នេះ ភាពយន្តជាច្រើនទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារអាមេរិកខាងជើង ខ្សែភាពយន្តដែលមានគុណភាពខ្ពស់បានលេចចេញជាបន្តបន្ទាប់ និងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានភាពយន្តអាមេរិក ប្រការនេះបានជំរុញមួយកម្រិតទៀតនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងអាមេរិក៕

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្នុងគោលបំណងជំរុញដល់ការអនុវត្ត និងការរៀបចំកម្មវិធីសិក្សាផ្នែកឌីជីថល កម្មវិធីលើកកម្ពស់ការយល់ដឹងនានាដោយប្រើប្រាស់ក្របខណ្ឌ អ.ឌ.ប.ពដែលបានរៀបចំ និងដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្របខណ្ឌសមត្ថភាពនេះបានកំណត់ស្តង់ដាសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគួរមាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងស្របតាមទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះមានចក្ខុវិស័យប្រែក្លាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅជា សេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ធុរជន និងពលរដ្ឋ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាឯកសារយោងដ៏មានសារៈសំខាន់សម្រាប់ក្រសួងស្ថាប័ន គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ក្នុងការពិនិត្យឡើងវិញនិងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល វាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព. និងប្រើប្រាស់ជាមូលដ្ឋានដាក់ចេញនូវគោលនយោបាយឬយុទ្ធសាស្ត្រលើកកម្ពស់ អ.ឌ.ប.ព. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានបែងចែកជា ៨ ចង្កោមធំៗ ដែលមានសមត្ថភាពសរុបចំនួន ១១៤ និងមាន៣កម្រិត […]