ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើនដែលប្រកបដោយឌីជីថលភាវូបនីយកម្ម ភាពបៃតងនិងភាពវៃឆ្លាតត្រូវបានដាក់បង្ហាញជាបន្តបន្ទាប់ ដែលបញ្ចេញកម្លាំងច្នៃប្រឌិតថ្មីឥតឈប់ឈរ ។ ក្នុងនាមជាវេទិកាសំខាន់សម្រាប់ទូទាំងពិភពលោកចែករំលែកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មី ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយដល់លើកទី៦បានដាក់តាំងបង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងជិត២៥០០ផ្នែក ។ ពាណិជ្ជករជាច្រើនបានបើកហាងលក់ទំនិញថ្មី រោងចក្រថ្មីនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីនៅប្រទេសចិន ដែលបានពូនជ្រំនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មី ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានបង្កើតការតាំងពិព័រណ៍ពិសេសនៃសម្ភារៈថ្មីជាលើកដំបូង ផលិតផលដែលត្រូវដាក់ចេញជាលើកដំបូងនៅទូទាំងពិភពលោក ត្រូវដាក់តាំងបង្ហាញជាលើកដំបូងនៅអាស៊ីនិងដាក់តាំងពិព័រណ៍ជាលើកដំបូងនៅប្រទេសចិនជាង៤០០បានបង្ហាញមុខនៅទីនេះ ដោយបង្ហាញពីកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីនាំឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រកបដោយភាពច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជះឥទ្ធិពលដល់ទូទាំងពិភពលោក ។ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែត្រូវបានរៀបចំឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏មានភាពច្នៃប្រឌិតថ្មីកាន់តែច្រើនឡើងៗដែរ បានក្លាយជាវេទិកាមួយដែលដាក់បង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាឈានមុខថ្មីនិងសេវាកម្មច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោកដែលត្រូវគេទទួលស្គាល់ជាទូទៅ ។ តើវាមានកម្លាំងទាក់ទាញមកពីណា? បើមើលពីទិសដៅទូទៅនៃវេទិកានេះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិលើកដំបូងដែលចាត់ទុកការនាំចូលជាប្រធានបទ វាបានបង្កើតវេទិកាដាក់តាំងបង្ហាញជាលើកដំបូងសម្រាប់ផលិតផលថ្មីនិងផលិតផលប្រណីតលើពិភពលោកចូលក្នុងប្រទេសចិន ក៏បានផ្តល់មធ្យោបាយដោយផ្ទាល់សម្រាប់ឱ្យផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីសម្រេចបាននូវការធ្វើពាណិជ្ជនីយកម្ម ។ បើមើលពីវិស័យប្រើប្រាស់ ទីផ្សារចិនដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង៤រយលាននាក់បានផ្តល់កន្លែងធ្វើបទពិសោធន៍និងកន្លែងដាក់លក់ដ៏ល្អប្រសើរដល់ផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីនៅទូទាំងពិភពលោក ។ បើមើលពីបរិយាកាសច្នៃប្រឌិតថ្មី ជនជាតិចិនស្រឡាញ់ការច្នៃប្រឌិតថ្មីជាប់រហូតមក ជាពិសេសនៅរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានក្តាប់ជាប់ឱកាសនៃការធ្វើបដិវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីមួយ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី ដែលផ្តល់បរិយាកាសល្អនៃការច្នៃប្រឌិតថ្មីចំពោះសហគ្រាសទុនបរទេស ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសទុនបរទេសជាច្រើនបានជ្រើសរើសការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នៅប្រទេសចិន ហើយបន្តជំរុញការច្នៃប្រឌិតថ្មីនៅចិនតាមរយៈវេទិកាដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម ហើយទទួលបានសមិទ្ធផលមួយចំនួន ។ ទន្ទឹមនឹងការដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានកកើតទៅជាកម្លាំងទាក់ទាញថ្មីក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចសកល ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំថ្មីបំផុតដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ចំនួនស្នើសុំកម្មសិទ្ធិបញ្ញារបស់ចិនក្នុងវិស័យប៉ាតង់ ម៉ាកសញ្ញានិងការរចនារូបរាងនៃផលិតផលឧស្សាហកម្មជាដើមសុទ្ធតែកាន់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៤ដែលចេញផ្សាយដោយអង្គការនេះឱ្យដឹងថា ចិនជាអង្គភាពសេដ្ឋកិច្ចមួយដែលមានសមត្ថភាពច្នៃប្រឌិតថ្មីកើនឡើងឆាប់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ […]
Day: November 9, 2024
មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤
ភ្នំពេញ៖ មហាជនមកពីគ្រប់ស្រទាប់វណ្ណៈ រួមមានថ្នាក់ដឹកនាំ សិស្ស និស្សិតមន្ត្រីរាជការ អាជីវករ និងអ្នកសារព័ត៌មានបានបង្ហាញការគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែល បានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ អ្នកដែលបានចូលរួមក្នុង “ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”បានចាត់ទុកថា ព្រឹត្តិការណ៍នេះ បានជំរុញនូវទំនាក់ទំនងវប្បធម៌ មនោសញ្ចេតនាកាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រជាជនប្រទេសទាំងពីរ។ កញ្ញាឆាយ ចន្ទសាវិដដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨នេះ ព្រោះជាការផ្លាស់ប្ដូរនូវវិស័យភាពយន្តនៃប្រទេសទាំងពីរជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។ សំឡេង៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានចូលរួមកម្មវិធីបើកដំណើរភាពយន្តចល័តកម្ពុជាចិន លើកទី៨ ព្រោះមានរឿងល្អមើល បច្ចេកទេសថតល្អ កម្រិតរូបភាពច្បាស់ និងធ្វើឱ្យយើងទទួលបានបទពិសោធថ្មីៗ ។ ហើយនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរយើងផងដែរ ។ » ជាមួយគ្នានេះលោកអ៊ួង ភារុណ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិនដែលបានបង្កើតព្រឹត្តិការចាក់បញ្ចាំងភាពយន្តនេះ ក្នុងន័យជួយដល់ការកម្សាន្តផង និងរឹតចំណងមិត្តភាពផង។ សំឡេង៖ « ខ្ញុំគិតថា ការផ្លាស់ប្ដូរវប្បធម៌តាមរយៈព្រឹត្តិការណ៍នេះ គឺល្អណាស់ ព្រោះបាននាយករឿងល្អៗពីប្រទេសចិនមកចាក់បញ្ចាំងនៅទូរទាំងប្រទេសឱ្យប្រជាពលរដ្ឋយើងបានទស្សនាដោយសេរី។ ជាមួយគ្នានេះភាពយន្តខ្មែរយើងឥឡូវក៏មានការរីកចម្រើនផងដែរក្នុងសម័យថ្មីនេះ» ។ […]