បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?យន្តការសហប្រតិបត្តិការនៃប្រទេស BRICS គឺបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យរួមគ្នាគាំពារផលប្រយោជន៍រួម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងឥទ្ធិពលវិជ្ជមាននៃយន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានកើនឡើងជាបន្តបន្ទាប់ មានប្រទេសជាច្រើនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេស BRICS ។ នៅដើមឆ្នាំ ២០២៤ ប្រទេសចំនួនប្រាំរួមមាន អារ៉ាបីសាអូឌីត , អេហ៊្សីប , អេមីរ៉ាតអារ៉ាប់រួម , អ៊ីរ៉ង់ និងអេត្យូពីបានចូលជាសមាជិកផ្លូវការនៃប្រទេស BRICS ដែលបង្កើតបានជា«ប្រទេស BRICS ធំ» ដែលជាការបើកទំព័រយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនៃប្រទេស«សកលខាងត្បូង» ។ ផ្តើមពីយន្តការសហប្រតិបត្តិការនៃប្រទេស BRICS រហូតដល់ក្លាយជា«ប្រទេស BRICS […]