ភ្នំពេញ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំពឹងថា ការរៀបចំនូវសន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត-ក្រុងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។ ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនព្រឹកថ្ងៃទី២៥ខែតុលានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន។ ការរលើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ហើយតម្រូវឱ្យមានការសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ក្រោយពីទទួលបានការឯកភាពនេះរួចមក គឺកាលពីសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំ«កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ចដើម្បីត្រៀមរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមក្រោមអធិបតីភាពឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលនិងជា ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់នាំជាច្រើនរូបនៃសមាគម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា សន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា និងចិន៖ […]
Month: October 2024
សម្ដេចធិបតី៖ ប្រព័ន្ធស្រោចស្រពជាច្រើន កំពុងត្រូវបានកសាងនៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការពលរដ្ឋ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងកសាងនូវប្រព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត នៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ទាំងសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ។ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយទឹក គឺមានសារសំខាន់ណាស់ ។ ការកសាងទំនប់ ប្រឡាយ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ តូចធំនានា ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ កំពុងត្រូវបានជំរុញធ្វើជាច្រើនកន្លែងទៀត ។ សម្ដេចធិបតី បានបន្តថា ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រ ដែលកំពុងត្រូវបានសាងសង់បច្ចុប្បន្ននេះ មាន អាងស្ដុកទឹកធំៗចំនួន២ គឺទំនប់ស្ទឹងដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលអាចស្ដុកទឹកបានជាង ១៦៣លានម៉ែត្រគីប ចំណាយថវិកាជាង៨៥លានដុល្លារ និងទំនប់ដងកាំបិត ក្នុងខេត្តកំពង់ធំ ចំណាយជាង១៦៦លានដុល្លារ […]
តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?
បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?យន្តការសហប្រតិបត្តិការនៃប្រទេស BRICS គឺបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យរួមគ្នាគាំពារផលប្រយោជន៍រួម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងឥទ្ធិពលវិជ្ជមាននៃយន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានកើនឡើងជាបន្តបន្ទាប់ មានប្រទេសជាច្រើនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេស BRICS ។ នៅដើមឆ្នាំ ២០២៤ ប្រទេសចំនួនប្រាំរួមមាន អារ៉ាបីសាអូឌីត , អេហ៊្សីប , អេមីរ៉ាតអារ៉ាប់រួម , អ៊ីរ៉ង់ និងអេត្យូពីបានចូលជាសមាជិកផ្លូវការនៃប្រទេស BRICS ដែលបង្កើតបានជា«ប្រទេស BRICS ធំ» ដែលជាការបើកទំព័រយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនៃប្រទេស«សកលខាងត្បូង» ។ ផ្តើមពីយន្តការសហប្រតិបត្តិការនៃប្រទេស BRICS រហូតដល់ក្លាយជា«ប្រទេស BRICS […]
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមើលឃើញថា ទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានចាត់ទុកថាទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ ហើយមានលក្ខណៈស៊ីជម្រៅ រឹងមាំ ដោយបានគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ថា មកដល់ពេលនេះ មិត្តភាពកម្ពុជា និងចិនបានក្លាយជាមិត្តភាពដែកថែប និងមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ។ ឯកឧត្តមជា ច័ន្ទបរិបូណ៍លើកឡើងដូច្នេះថា៖« មិត្តភាពប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពយូរអង្វែង ដែលយើងអាចវាយតម្លៃបាន គឺជាកិច្ចសហប្រតិបត្តិការក្នុងនាមជាមិត្តភាព ស្មើភាព ស្មើសិទ្ធិ មិនលូកលាន់កិច្ចការផ្ទៃក្នុង រវាងគ្នានិងគ្នាឡើយ ។ ប្រទេសចិន តែងតែផ្តល់ឱកាសផ្តល់លទ្ធភាព និងស្វ័យគិតរបស់ប្រទេសនីមួយៗ ដែលប្រទេសចិនមិនកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ » សូមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងគំរូមួយសម្រាប់ពិភពលោករៀនសូត្រតាម ព្រោះថា មិនថាស្ថិតក្នុងកាលៈទេសៈណាទេ មហាមិត្តទាំងពីរតែងតែប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជួយគាំទ្រគ្នាជានិច្ច។ ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងល្អ មានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីជាង២ពាន់ឆ្នាំមកហើយ ដោយប្រទេសទាំងពីរបានភ្ជាប់នូវទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨៕
បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន
“ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនដោយនឹងនរដែលលើសពីការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ ។ គួរបញ្ជាក់ផងដែរថា ក្នុង “តារាងពិន្ទុ”នេះបានលេចចេញពាក្យ“លើកដំបូង”ចំនួនពីរ មួយគឺក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលបានបំបែកកំណត់ត្រាចំនួន៣២ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ មួយទៀត គឺទំហំពាណិជ្ជកម្មនាំចេញនាំចូលក្នុងត្រីមាសនីមួយៗសុទ្ធតែបានលើសពី១០ទ្រីលានយាន់ប្រាក់ចិន ព្រមទាំងលេចចេញនិន្នាការកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស នេះក៏ជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រផងដែរ ។ តើសមិទ្ធផលបែបនេះគឺទទួលបានមកពីណា? បើមើលពីក្នុងស្រុកអាចឃើញថា គឺទទួលបានដោយមកពីខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មផលិតកម្មដែលមានភាពល្អពេញលេញ ប្រសិទ្ធភាពនៃសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយមធ្យមនិងធំ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ផលិតផលរបស់ចិនមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ការត្រួសត្រាយទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ។ បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា នាពេលថ្មីៗកន្លងទៅនេះ តម្រូវការអន្តរជាតិបានងើបឡើងវិញ ប្រការនេះបានផ្តល់លក្ខខណ្ឌអនុគ្រោះដល់ការនាំចេញរបស់ប្រទេសចិន ។ ប៉ុន្មានថ្ងៃជាប់មកនេះ របាយការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោកបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃបរិមាណពាណិជ្ជកម្មទំនិញពេញមួយឆ្នាំ អង្គការអន្តរជាតិ ដូចជាធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម សម្គាល់ឃើញថា សេដ្ឋកិច្ចសកលកំពុងមានភាពនឹងនរជាបណ្តើរៗ ។ […]
សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីបានប្រារព្ធធ្វើនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី
នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។ លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។ លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជននៃប្រទេសទាំងពីរចិននិងអ៊ីតាលី។ ពួកយើងនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអ៊ីតាលី ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃប្រទេសចិននិងអ៊ីតាលី ជំរុញយ៉ាងស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងអ៊ីតាលីទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន៕
លោកLi Qiangនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
លោកLi Qiangនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសកម្ពុជា ដើម្បីពន្លឿនការតភ្ជាប់រវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជាដោយផ្សារភ្ជាប់ជាមួយតម្រូវការនៃការអភិវឌ្ឍ និងរួមគ្នាអនុវត្តទម្រង់ថ្មី នៃផែនការសកម្មភាពស្តីពីសហគមន៍រួមវាសនាចិន-កម្ពុជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ប្រទេសចិនលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនកាន់តែច្រើនទៅបណ្តាក់ទុន និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយរីករាយនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីកម្ពុជា។ ប្រទេសចិនមានឆន្ទៈពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកម្ពុជា ដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានថ្លែងថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ។ ប្រទេសកម្ពុជាមានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ការវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់និងសន្តិសុខ រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន […]
October 10, 2024 Joint Press Statement Regarding the recent tensions between Miss Grand International Public Company Limited, headquartered in Thailand, and Miss Grand Cambodia, which eventually led to the decision to withdraw as co-hosts, some media outlets, particularly on social media, have reported on the event, causing the news to go viral in both countries. […]
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សេចក្តីថ្លែងការណ៍រួម ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សេចក្តីថ្លែងការណ៍រួម ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។ ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖ ១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យ ស្ថានការណ៍កាន់តែរីកធំ។ ២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុម ហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។ ៣. ក.អ.ក និង ស.អ.ថ […]
គណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនថ្លែងថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែង ដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចដែលផ្តោតលើ៥វិស័យ
ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗនៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែងដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ចឱ្យបន្តងើបឡើងវិញ។ ទាក់ទិននឹងសម្ពាធបណ្តាលមកពីការធ្លាក់ចុះក្នុងប្រតិបត្តិការសេដ្ឋកិច្ច យើងនឹងពង្រឹងការកែសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ហើយគ្រប់ផ្នែទាំងអស់ត្រូវតែបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យមានប្រសិទ្ធភាពជាងមុន។ ទាក់ទិននឹងបញ្ហាដូចជាតម្រូវការក្នុងស្រុកដែលមានប្រសិទ្ធភាពមានសភាពមិនគ្រប់គ្រាន់ ត្រូវផ្តោតសំខាន់គោលនយោបាយពង្រីកតម្រូវការក្នុងស្រុកដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការប្រើប្រាស់ ព្រមទាំងធ្វើឱ្យការវិនិយោគដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទាក់ទិននឹងករណីដែលសហគ្រាសមួយចំនួនជួបការលំបាកក្នុងការផលិត និងធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន យើងនឹងបង្កើនការផ្តល់ជំនួយដល់សហគ្រាស ដើម្បីធ្វើឱ្យបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរ និងជួយសហគ្រាសជម្នះការលំបាក។ ទាក់ទិននឹងករណីទីផ្សារអចលនទ្រព្យបន្តមានភាពទន់ខ្សោយ ត្រូវចាត់វិធានការនិងដាក់ចេញគោលនយោបាយចម្រុះ ដើម្បីជំរុញទីផ្សារអចលនទ្រព្យឱ្យបញ្ឈប់ការធ្លាក់ចុះ និងមានស្ថិរភាព។ ទាក់ទិននឹងបញ្ហាដូចជាការរង្គោះរង្គើ និងការធ្លាក់ចុះនៃទីផ្សារមូលបត្រកាលពីមុន ត្រូវដាក់ចេញនូវវិធានការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងដើម្បីជំរុញការស្តារទីផ្សារមូលធន៕