ព័ត៌មានអន្តរជាតិ

លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping ជួបសំណេះសំណាលជាមួយភរិយារបស់ប្រធានាធិបតីសេណេហ្កាល់

នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Marie ភរិយារបស់លោកប្រធានាធិបតីសេណេហ្កាល់នៅទីក្រុងប៉េកាំង។ លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Marie ដែលអមដំណើរលោកប្រធានាធិបតី Faye អញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅប្រទេសចិន។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងសេណេហ្កាល់មានភាពស្រដៀងគ្នាជាច្រើននៅក្នុងវិស័យវប្បធម៌និងប្រពៃណី និងវិស័យផ្សេងទៀត សង្ឃឹមថា ប្រជាជននៃប្រទេសយើងទាំងពីរនឹងបន្តបង្កើនការយល់ដឹងពីគ្នានិងរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លើសពីនេះ លោកស្រី Peng Liyuan ក៏បានបង្ហាញពីឆន្ទៈក្នុងការចែករំលែកបទពិសោធខាងការអប់រំ និងសុខាភិបាលរបស់ស្ត្រីជាមួយលោកស្រី Marie ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុស្ត្រីរបស់ប្រទេសចិននិងអាហ្វ្រិក។ ជាការឆ្លើយតប លោកស្រី Marieបានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានយកចិត្តទុកដាក់ចំពោះបុព្វហេតុរបស់ស្ត្រីនិងកុមារនៅក្នុងប្រទេសអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ក៏ដូចជាការគាំទ្រនិងជំនួយរបស់ប្រទេសចិនក្នុងការបង្កើនសុខុមាលភាពរបស់ប្រជាជនសេណេហ្កាល់។ លោកស្រីបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យបុព្វហេតុមិត្តភាពរវាងសេណេហ្កាល់និងចិនវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១ ៦៦០ នាក់។

វិជ្ជាជីវៈមេធាវី ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។ បេសកកម្មរបស់មេធាវី គឺចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។ ទោះបីជាវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈ សេរី និងឯករាជ្យ ប៉ុន្តែវិជ្ជាជីវៈនេះ ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងវិធានវិជ្ជាជីវៈ។ វិជ្ជាជីវៈមេធាវីនិយាយដោយឡែក ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួម លើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋតាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតកម្រៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករនិយោជិត គ្រូបង្រៀនដោយឥតគិតកម្រៃ និងការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំភូមិ និងសាធារណជនទូទៅ។ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសបានឆ្លើយតបទៅនឹងកម្មភាពដែលបានកំណត់ក្នុងមុំទី៤ អាទិភាពការងារទី១ “លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ”។   […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមីសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមីសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។   ថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៏ខែ សីហា ឆ្នាំ២០២៤

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ផ្ទាល់ដីអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៏ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំងពីរផងដែរវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

ព័ត៌មានអន្តរជាតិ

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយប្រធានាធិបតី សំប៊ី  ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតីម៉ូសំប៊ិក

លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយប្រធានាធិបតី សំប៊ី  ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតីម៉ូសំប៊ិក   នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី  លោក Hassan ប្រធានាធិបតីតង់ហ្សានី និងលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី  លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយ ដើម្បីពួតដៃគ្នាជំរុញការធ្វើទំនើបកម្មនៃប្រទេសរៀងៗខ្លួន ដើម្បីការចារទំព័រថ្មីនៃការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងចិននិងសំប៊ី ។ ពេលជួបជាមួយលោក Hassan ប្រធានាធិបតីតង់ហ្សានី លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសតង់ហ្សានី ដើម្បីជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតង់ហ្សានី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យ មិត្តភាពជាប្រពៃណីរវាងចិននិងតង់ហ្សានីបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ ពេលជួបជាមួយលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៥ជាខួបលើកទី […]

ព័ត៌មានជាតិ

កម្ពុជា និងចិនផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី»

ភ្នំពេញ៖ កម្ពុជា-ចិនបានរួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី» កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវជាបញ្ញវន្ត យុវជន និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ។ បើតាម ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា សៀវភៅ ដែលមានកម្រាស់ជាង១៣០ទំព័រ និង១២ជំពូក មួយនេះ គឺជាផ្លែផ្កាដំបូង នៃការស្រាវជ្រាវរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងវិទ្យាស្ថានចិន ជំរុញការផ្លាស់ប្តូរនិងការស្រាវជ្រាវអំពីទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំង រួមចំណែកផ្លាស់ប្តូរស្មារតីនៃការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមថា សៀវភៅនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង រវាងកម្ពុជានិងចិន ស្របពេលដែលប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ស្នាដៃស្រាវជ្រាវមានក្នុងសៀវភៅនេះបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន […]

ព័ត៌មានអន្តរជាតិ

បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ

នៅពេលមុននេះមិនជាយូរប៉ុន្មាន “ស្ពាន Cocody”នៃប្រទេសកូតឌីវ័រដែលទទួលការសាងសង់ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំនៃការបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាបដែលមានទ្រង់ទ្រាយធំបំផុតនៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះមិនត្រឹមតែអាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាជនក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង។ នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody”មានច្រើនណាស់។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោងកិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោងថាមពលបៃតង កសិផលរបស់ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើមក៏បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញពីពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ ” ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសលទ្ធផលនៃការស្ទង់មតិតាមបញ្តាញអ៊ីនធឺណេតមួយលើកឱ្យដឹងថា អ្នកចូលរួមទទួលបទសម្ភាសន៍របស់ប្រទេសអាហ្វ្រិកចំនួន៨៦,៣ភាគរយវាយតម្លៃខ្ពស់ចំពោះទស្សនៈអំពីកិច្ចសហប្រតិបតិ្តការជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់របស់ប្រទេសចិន ហើយរំពឹងទុកបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ។ ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មីដល់ភាគីទាំងពីរក្នុងការចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម និងរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។ រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិននិងអាហ្វ្រិកបានជួបជុំគ្នានៅក្រុងប៉េកាំងជាថ្មីម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោលនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ស្វែងរកការអភិវឌ្ឍដោយសន្តិភាពរបស់ “ប្រទេសសកលខាងត្បូង”ផងដែរ ។ […]