ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសម្រេចបាននូវសមភាពនិងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង

ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសម្រេចបាននូវសមភាពនិងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង   នៅថ្ងៃទី ១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងនូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិននិងអាហ្វ្រិកមានដូចជា៖ ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិកនិងផ្តល់ជំនួយដល់ប្រទេសអាហ្រ្វិកដោយស្មោះត្រង់ ។ ទីពីរគឺ ត្រូវធ្វើការស្របតាមតម្រូវការអភិវឌ្ឍន៍របស់អាហ្រ្វិក ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់អាហ្វ្រិក ។ ទីបីគឺ មិនធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងការបង្កការប្រឈមមុខដាក់គ្នាជាក្រុមនៅទ្វីបអាហ្វ្រិកនិងប្រឆាំងនឹងការប្រើប្រាស់ទ្វីបអាហ្រ្វិកធ្វើជាលេសដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងគឺ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ២៤ ឆ្នាំមក វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិកនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនអាហ្វ្រិក ។ ពិសេសថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនរូបដូចជាលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងជាដើមបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងថា ការវិនិយោគរបស់ចិននៅទ្វីបអាហ្រ្វិកគឺជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយមិនមែនរុញច្រានអាហ្រ្វិកឱ្យធ្លាក់ចូលក្នុង”អន្ទាក់បំណុលរបស់ចិន”នោះទេ ៕

ព័ត៌មានជាតិ

វេទិកាស្តីពី ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស

ភ្នំពេញ÷ ការលើកកម្ពស់ផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ធ គឺជាកក្តាចាំបាច់បំផុត ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល គឺជាស្ថាប័នជំនាញ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះ។ ដើម្បីឲ្យអ្នកសារព័ត៌មានបានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានតាមគោលដៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទើបក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល បានរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ<<ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស>> ដើម្បីបង្ហាញពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារ របស់ក្រសួងសុខាភិបាល ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាព នៃវិស័យជាអាទិភាព ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿររបស់ប្រជាពលរដ្ឋ។ វេទិកាពិភាក្សានេះរៀបចំឡើងនៅឯសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈាង រ៉ា រដ្ធមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួមពី រដ្ធលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញផ្នែកសុខាភិបាល និងអ្នកសារព័ត៌មានអាជីពសរុបចំនួន 56 ស្ថាប័ន ស្មើ ៧០ នាក់ ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។ […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

គ្រូបង្រៀនចិននៅកម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ កម្ពុជានិងចិនបានចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។ ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងចិនបានជំរុញការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងកាន់តែរីកចម្រើន នៅប៉ុន្មានចុងក្រោយនេះ ជាពិសេស ភាគីចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ហើយវត្តមានយ៉ាងសកម្មរបស់គ្រូបង្រៀនចិន នៅកម្ពុជាគឺជានិម្មិតសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងកាន់តែរឹងមាំ។ គ្រូជនជាតិចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពួកគេបាននាំមកនូវការអប់រំប្រកបដោយគុណភាព ចំណេះដឹងជ្រាលជ្រៅបង្ហាត់បង្រៀននៅកម្ពុជា ហើយបានជាស្ពានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរ ជំរុញការស្គាល់ពីគ្នា កាន់តែច្បាស់រវាងប្រជាជាតិទាំងពីរ។   ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យមូលធនមនុស្សគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង។ វត្តមានរបស់គ្រូបង្រៀនចិននៅកម្ពុជាបានចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ដោយមានសិស្សានុសិស្សខ្មែរកាន់តែច្រើន រៀនភាសាចិន ជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។   បើតាមឯកឧត្តម ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនមកប្រទេសកម្ពុជា រាប់ពាន់នាក់ ហើយនៅឆ្នាំ២០២៤នេះ មានចំនួនជាង៣០០នាក់បន្ថែមទៀត។ ឯកឧត្តមសង្ឃឹមថា គ្រូបង្រៀនចិននឹងខិតខំបំពេញការងារ […]

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីនបានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា ។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។ សម្ដេចធិបតីបានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីផងដែរ ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀង រៀបចំដោយវេទិកាចំណេះដឹងពិភពលោក

(អ៉ីនឆន់, កូរ៉េខាងត្បូង)៖ នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៉ីនឆន់ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក បានចំណាយពេលវេលាអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence)» ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។ សម្តេចតេជោ […]

ព័ត៌មានសន្តិសុខសង្គម

ចុះបង្រ្កាបគ្រឿងញៀន

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានបទបញ្ជារបស់ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងបុស្តិ៍សង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ រួមជាមួយនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាល នៅសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ២២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ បច្ចុប្បន្នមុខសញ្ញាទាំង២២នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕  

ព័ត៌មានជាតិ

ដំណើរកម្សាន្តទិសឦសានជើងដំបូងបានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី

ដំណើរកម្សាន្តទិសឦសានជើងទី១ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍នេះ បានបញ្ចប់ដោយជោគជ័យ។ អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលដៅដើម្បីឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំដូចជា បង្គោលព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន ផ្លូវក្រវាត់ព្រំដែន អមដោយផ្ទះប្រជាពលរដ្ឋ រួមទាំងផលដំណាំ ចំការកៅស៊ូ ដំឡូងមី ការចិញ្ចឹមសត្វ ពិសេសការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅតាមអូព្រំដែនជាដើម។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋមិនត្រឹមតែបានដើរកម្សាន្តតាមផ្លូវក្រវាត់ព្រំដែនដែលពួកគេមិនដែលបានធ្វើកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានទទួលចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងការងារព្រំដែនដើម្បីជាដើមទុនដ៏សំខាន់អំពីបញ្ហាព្រំដែន។ ដំណើរកម្សាន្តនេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។ […]

ព័ត៌មានជាតិ

ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្ប: និងក្រុមហ៊ុនទេសចរណ៍មួយចំនួនចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨ (ITE-HCMC 2024) ក្រោមប្រធានបទ “Sustainable Travel, Creating Future“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ។

ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្ប: និងក្រុមហ៊ុនទេសចរណ៍មួយចំនួនចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨ (ITE-HCMC 2024) ក្រោមប្រធានបទ “Sustainable Travel, Creating Future“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ។   ពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការពិព័រណ៍ ITE HCMC 2024 បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះគណៈអធិបតីនៃពិព័រណ៍បានអញ្ជើញទស្សនកិច្ច (VIP Tour) ពន្លាក្រសួងទេសចរណ៍កម្ពុជា ដែលមានការសម្តែងសិល្ប:ស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានគណៈប្រតិភូ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើនរូប ព្រមទាំងមានការថតរូប និងចែកជូនវត្ថុអនុស្សាវរីយ៍ផងដែរ។ With the approval of the Royal Government, H.E. So Mara, Secretary of State […]

ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ប្រារព្ធឡើងនៅក្រុងប៉រកាំង លោក Xi Jinpingថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក

ព្រឹកថ្ងៃទី៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានថ្លែងសុន្ទរកថាគន្លឹះនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាហ្រ្វិកគួរតែពួតដៃគ្នាដើម្បីជំរុញ “ទំនើបកម្មចំនួន៦” ពោលគឺពួតដៃគ្នាជំរុញទំនើបកម្មនៃភាពយុត្តិធម៌និងសមហេតុផល ទំនើបកម្មនៃការបើកចំហនិងឈ្នះ-ឈ្នះ ទំនើបកម្មនៃការតម្កល់ប្រជាជនជាចម្បង ទំនើបកម្មនៃពិពិធកម្មនិងបរិយាបន្ន ទំនើបកម្មនៃភាពសុខដុមជាមួយបរិស្ថាន និងទំនើបកម្មនៃសន្តិភាពនិងសន្តិសុខ។ លោក Xi Jinping បានថ្លែងបន្តថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។ លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឈានចូលយុគសម័យថ្មីមក បងប្អូនជនជាតិអាហ្រ្វិក និងចិនបានចាប់ដៃគ្នាឆ្ពោះ ទៅមុខដោយផ្អែកលើទស្សនៈស្មោះត្រង់និងជិតស្និទ្ធ។ យើងតែងតែមានការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ដោយបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិបែបថ្មី។ លោក Xi Jinping បានថ្លែងបន្តថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជិត ៧០ ឆ្នាំ បច្ចុប្បន្ន ទំនាក់ទំនងចិន-អាហ្រ្វិកស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ សម្លឹងមើលទៅអនាគត […]

ព័ត៌មានជាតិ

សែនក្រអូប០១៖ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។