ព័ត៌មានអន្តរជាតិ

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ រដូវកាល”Qiufen”តាមច័ន្ទគតិចិនជារៀងរាល់ឆ្នាំគឺជាទីវាប្រមូលផលសម្រាប់កសិករចិន ។ ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧ ។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករនិងបុគ្គលប្រកបមុខរបរការងារកសិកម្មនៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។ នេះជាលើកទី ៧ ជាប់ៗគ្នាហើយដែលលោក Xi Jinping បានសម្តែងការសួរសុខទុក្ខនិងបង្ហាញពីការរំពឹងទុកចំពោះកសិករតាំងពីប្រទេសចិនបង្កើតទីវាប្រមូលផលសម្រាប់កសិករកាលពីឆ្នាំ ២០១៨មក។ តាមរយៈប្រសាសន៍របស់លោក យើងអាចយល់ពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិកម្ម កសិករ និងជនបទ។ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវាលស្រែនៅតំបន់ភាគខាងកើត ខាងលិច ភាគខាងត្បូង ខាងជើង និងកណ្តាលរបស់ប្រទេសចិនជាច្រើនដង ដោយយកចិត្តទុកដាក់ចំពោះរបៀបបង្កបង្កើនផលនិងផលិតកម្មមានស្ថិរភាពរបស់ស្បៀង របៀបបង្ការនិងសង្គ្រោះគ្រោះមហន្តរាយ របៀបធ្វើទំនើបកម្មកសិកម្ម ប្រសិទ្ធភាពដោះស្រាយនិងគ្រប់គ្រងសំរាម បង្គន់អនាម័យ និងទឹកកខ្វក់ក្នុងជនបទ […]