តាកែវ៖ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យទាំងអស់ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ គោលដៅ ប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី មេបញ្ជាការ កងអនុសេនាធំចល័ត និងប្អូនៗ យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។ ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានចូលរួមអបអរសាទរដល់ប្អូនៗដែលទើបតែបានជ្រើសរើសចូលក្របខណ្ឌ នៃកងរាជអាវុធហត្ថថ្មី និងសូមផ្តាំផ្ញើ ត្រូវយកចិត្តទុកដាក់ ខិតខំហ្វឹកហាត់រៀនសូត្រ និងគោវិន័យ ឱ្យបានល្អប្រសើរ។