ព័ត៌មានជាតិ

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នៅរាជបណ្ឌិត្យភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា   យុវជន គឺជាសសរទ្រូង  ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា  កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ ។ សំឡេង៖ « ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ […]

ព័ត៌មានអន្តរជាតិ

តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត

ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង។ កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែងនៃសង្គមស៊ីនជាំង៕

ព័ត៌មានសន្តិសុខសង្គម

លោកស្រី សួ ស្រីមុី ផ្ញើសារចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោកស្រី គាត លីហុង ព្រមទាំងក្រុមគ្រួសារ។

លោកស្រី សួ ស្រីមុី ផ្ញើសារចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោកស្រី គាត លីហុង ព្រមទាំងក្រុមគ្រួសារ។   #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ #សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា #កណ្ដាលផែនជ័យឧត្តម #សួស្រីមុី #soursreymey