ព័ត៌មានជាតិ

សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។   ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ […]

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។   កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម VLADIMIR ILYICHEV អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។  

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់លើផែនការប្រាំឆ្នាំ

  ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។ តែមប្រៃសណីយ៍ចាស់ៗមួយឈុតដែលចេញនៅឆ្នាំ១៩៥៨បានបង្ហាញពីវិស័យដែលចិនអនុវត្តផែនការប្រាំឆ្នាំទីមួយពោលគឺ៖  ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកសិកម្ម គមនាគមន៍និងដឹកជញ្ជូន។ គំរូដែលតំណាងឱ្យលទ្ធផលជោគជ័យនៃគមនាគមន៍គឺស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហានដែលមានរថភ្លើងនិងយានយន្តបរទៅមកលើស្ពាន ខណៈនាវាដឹកទំនិញបរឆ្លងកាត់នៅក្រោមស្ពាន។ ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី  ចាំបាច់ត្រូវលើកឡើងពីស្ពានឆ្លងទន្លេយង់ហ្សេដំបូងបង្អស់  ចាំបាច់ត្រូវលើកឡើងពីបទពិសោធន៍ចិននៅពីក្រោយការសាងសង់នេះ ពោលគឺ ៖ ផែនការប្រាំឆ្នាំ។ ពេលប្រទេសចិនថ្មីបង្កើតឡើង ត្រូវបានប្រទេសលោកខាងលិចកាត់ផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច និងឧស្សាហកម្មទន់ខ្សោយយ៉ាងខ្លាំង។ ការអនុវត្តផែនការប្រាំឆ្នាំទីមួយ បានធ្វើឱ្យចិនថ្មីអាចបង្កើតស្ថាប័នឧស្សាហកម្មផលិតយន្តហោះ រថយន្ត ម៉ាស៊ីនធុនធ្ងន់ដែលមិនធ្លាប់មានពីមុនមកយ៉ាងឆាប់រហ័ស ខណៈតំបន់ភាគកណ្តាលចិនដែលទីក្រុងអ៊ូហានស្ថិតនៅ  អាចបង្កើតសហគ្រាសមួយចំនួនធំក្នុងការផលិតដែកថែប ធ្យូងថ្ម កម្លាំងអគ្គីសនីជាដើម  ដែលបានក្លាយជាទម្រង់មូលដ្ឋាននៃឧស្សាហកម្មរបស់ប្រទេសចិន។ រឿងគួឱ្យចាប់អារម្មណ៍មួយគឺ ស្ពានដែលត្រូវបានកត់ត្រាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មីមានបីខ្សែ ៖ ស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហាន  ស្ពានទន្លេយ៉ងហ្សេក្រុងណានជីង និងស្ពានហុងកុង-ជូហៃ-ម៉ាកាវ។ ស្ពានធំៗទាំង៣នេះ ជាសមិទ្ធផលផ្លែផ្កានៃផែនការប្រាំឆ្នាំអំឡុងពេលខុសគ្នា  ជាពិសេសស្ពានហុងកុង-ជូហៃ-ម៉ាកាវ  ជាស្ពានឆ្លងសមុទ្រដែលវែងជាងគេបំផុតលើពិភពលោក ហើយវាត្រូវបានសាងសង់ជាឯករាជ្យដោយប្រទេសចិន។  […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម   នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។