ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវពាក្យមួយឃ្លាថា “កីឡារស់នៅក្នុងសន្តិភាព” ដកស្រង់ចេញពីចម្រៀងមួយបទ ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណជន ងាយស្រួលអាន នឹងងាយស្រួលចាំ ប៉ុន្តែអាចពិបាកយល់បន្តិច។ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្តិភាព គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ តាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់ មានឈ្មោះបោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ ជាក់ស្តែងថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តព្រៃវែង ដែលមានការប្រមូលផ្ដុំយុវជន សិស្សានុសិស្ស ព្រមទាំងមហាជន បានចូលរួមលើកទឹកចិត្តសាទរចំពោះលទ្ធផល និងជោគជ័យដែលទទួលបាន នេះ គឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំមួយ របស់យើងទាំងអស់គ្នា ដែលរស់ក្រោមដំបូលនៃសុខសន្តិភាព។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]