នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន SK Securities នៅពេលសម្ដេចអញ្ជើញមកកាន់ទីក្រុងអ៊ីនឈាន់ សាធារណរដ្ឋកូរ៉េ។ លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ហើយបានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជាដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។ លោកបានរំលឹកថានៅពេលទស្សនកិច្ចរបស់សម្ដេចធិបតីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។ លោក Jung […]
Day: September 11, 2024
ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសម្រេចបាននូវសមភាពនិងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង
ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសម្រេចបាននូវសមភាពនិងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង នៅថ្ងៃទី ១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងនូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិននិងអាហ្វ្រិកមានដូចជា៖ ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិកនិងផ្តល់ជំនួយដល់ប្រទេសអាហ្រ្វិកដោយស្មោះត្រង់ ។ ទីពីរគឺ ត្រូវធ្វើការស្របតាមតម្រូវការអភិវឌ្ឍន៍របស់អាហ្រ្វិក ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់អាហ្វ្រិក ។ ទីបីគឺ មិនធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងការបង្កការប្រឈមមុខដាក់គ្នាជាក្រុមនៅទ្វីបអាហ្វ្រិកនិងប្រឆាំងនឹងការប្រើប្រាស់ទ្វីបអាហ្រ្វិកធ្វើជាលេសដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងគឺ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ២៤ ឆ្នាំមក វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិកនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនអាហ្វ្រិក ។ ពិសេសថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនរូបដូចជាលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងជាដើមបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងថា ការវិនិយោគរបស់ចិននៅទ្វីបអាហ្រ្វិកគឺជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយមិនមែនរុញច្រានអាហ្រ្វិកឱ្យធ្លាក់ចូលក្នុង”អន្ទាក់បំណុលរបស់ចិន”នោះទេ ៕
វេទិកាស្តីពី ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស
ភ្នំពេញ÷ ការលើកកម្ពស់ផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ធ គឺជាកក្តាចាំបាច់បំផុត ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល គឺជាស្ថាប័នជំនាញ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះ។ ដើម្បីឲ្យអ្នកសារព័ត៌មានបានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានតាមគោលដៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទើបក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល បានរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ<<ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស>> ដើម្បីបង្ហាញពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារ របស់ក្រសួងសុខាភិបាល ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាព នៃវិស័យជាអាទិភាព ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿររបស់ប្រជាពលរដ្ឋ។ វេទិកាពិភាក្សានេះរៀបចំឡើងនៅឯសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈាង រ៉ា រដ្ធមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួមពី រដ្ធលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញផ្នែកសុខាភិបាល និងអ្នកសារព័ត៌មានអាជីពសរុបចំនួន 56 ស្ថាប័ន ស្មើ ៧០ នាក់ ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។ […]