ភ្នំពេញ៖ កម្ពុជា-ចិនបានរួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី» កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវជាបញ្ញវន្ត យុវជន និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ។ បើតាម ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា សៀវភៅ ដែលមានកម្រាស់ជាង១៣០ទំព័រ និង១២ជំពូក មួយនេះ គឺជាផ្លែផ្កាដំបូង នៃការស្រាវជ្រាវរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងវិទ្យាស្ថានចិន ជំរុញការផ្លាស់ប្តូរនិងការស្រាវជ្រាវអំពីទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំង រួមចំណែកផ្លាស់ប្តូរស្មារតីនៃការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមថា សៀវភៅនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង រវាងកម្ពុជានិងចិន ស្របពេលដែលប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ស្នាដៃស្រាវជ្រាវមានក្នុងសៀវភៅនេះបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន […]
Day: September 4, 2024
បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ
នៅពេលមុននេះមិនជាយូរប៉ុន្មាន “ស្ពាន Cocody”នៃប្រទេសកូតឌីវ័រដែលទទួលការសាងសង់ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំនៃការបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាបដែលមានទ្រង់ទ្រាយធំបំផុតនៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះមិនត្រឹមតែអាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាជនក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង។ នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody”មានច្រើនណាស់។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោងកិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោងថាមពលបៃតង កសិផលរបស់ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើមក៏បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញពីពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ ” ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសលទ្ធផលនៃការស្ទង់មតិតាមបញ្តាញអ៊ីនធឺណេតមួយលើកឱ្យដឹងថា អ្នកចូលរួមទទួលបទសម្ភាសន៍របស់ប្រទេសអាហ្វ្រិកចំនួន៨៦,៣ភាគរយវាយតម្លៃខ្ពស់ចំពោះទស្សនៈអំពីកិច្ចសហប្រតិបតិ្តការជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់របស់ប្រទេសចិន ហើយរំពឹងទុកបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ។ ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មីដល់ភាគីទាំងពីរក្នុងការចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម និងរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។ រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិននិងអាហ្វ្រិកបានជួបជុំគ្នានៅក្រុងប៉េកាំងជាថ្មីម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោលនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ស្វែងរកការអភិវឌ្ឍដោយសន្តិភាពរបស់ “ប្រទេសសកលខាងត្បូង”ផងដែរ ។ […]