ព័ត៌មានអន្តរជាតិ

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ រដូវកាល”Qiufen”តាមច័ន្ទគតិចិនជារៀងរាល់ឆ្នាំគឺជាទីវាប្រមូលផលសម្រាប់កសិករចិន ។ ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧ ។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករនិងបុគ្គលប្រកបមុខរបរការងារកសិកម្មនៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។ នេះជាលើកទី ៧ ជាប់ៗគ្នាហើយដែលលោក Xi Jinping បានសម្តែងការសួរសុខទុក្ខនិងបង្ហាញពីការរំពឹងទុកចំពោះកសិករតាំងពីប្រទេសចិនបង្កើតទីវាប្រមូលផលសម្រាប់កសិករកាលពីឆ្នាំ ២០១៨មក។ តាមរយៈប្រសាសន៍របស់លោក យើងអាចយល់ពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិកម្ម កសិករ និងជនបទ។ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវាលស្រែនៅតំបន់ភាគខាងកើត ខាងលិច ភាគខាងត្បូង ខាងជើង និងកណ្តាលរបស់ប្រទេសចិនជាច្រើនដង ដោយយកចិត្តទុកដាក់ចំពោះរបៀបបង្កបង្កើនផលនិងផលិតកម្មមានស្ថិរភាពរបស់ស្បៀង របៀបបង្ការនិងសង្គ្រោះគ្រោះមហន្តរាយ របៀបធ្វើទំនើបកម្មកសិកម្ម ប្រសិទ្ធភាពដោះស្រាយនិងគ្រប់គ្រងសំរាម បង្គន់អនាម័យ និងទឹកកខ្វក់ក្នុងជនបទ […]

ព័ត៌មានសន្តិសុខសង្គម

តាកែវ៖ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី

  តាកែវ៖ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យទាំងអស់ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ គោលដៅ ប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី មេបញ្ជាការ កងអនុសេនាធំចល័ត និងប្អូនៗ យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។ ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានចូលរួមអបអរសាទរដល់ប្អូនៗដែលទើបតែបានជ្រើសរើសចូលក្របខណ្ឌ នៃកងរាជអាវុធហត្ថថ្មី និងសូមផ្តាំផ្ញើ ត្រូវយកចិត្តទុកដាក់ ខិតខំហ្វឹកហាត់រៀនសូត្រ និងគោវិន័យ ឱ្យបានល្អប្រសើរ។

ព័ត៌មានជាតិ

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នៅរាជបណ្ឌិត្យភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា   យុវជន គឺជាសសរទ្រូង  ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា  កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ ។ សំឡេង៖ « ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ […]

ព័ត៌មានអន្តរជាតិ

តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត

ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង។ កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែងនៃសង្គមស៊ីនជាំង៕

ព័ត៌មានសន្តិសុខសង្គម

លោកស្រី សួ ស្រីមុី ផ្ញើសារចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោកស្រី គាត លីហុង ព្រមទាំងក្រុមគ្រួសារ។

លោកស្រី សួ ស្រីមុី ផ្ញើសារចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោកស្រី គាត លីហុង ព្រមទាំងក្រុមគ្រួសារ។   #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ #សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា #កណ្ដាលផែនជ័យឧត្តម #សួស្រីមុី #soursreymey

ព័ត៌មានអន្តរជាតិ

សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រៀបចំធ្វើនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត

  ថ្ងៃទី១៩ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើដោយជោគជ័យនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត។ សកម្មភាពលើកនេះបានសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យានិងការផ្លាស់ប្តូរចំណេះវិជ្ជាអារ៉ាប៊ីសាអូឌីត។ លោកShen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពស្តីពី“សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រឿងនិស្ស័យជាមួយចិនចំនួនជាង១៦០០ដែលរៀបរ៉ាប់ដោយមិត្តភក្តិរបស់ប្រទេសចំនួនជាង៦០បានផ្ញើមកតាមរយៈពពក។ ប្រទេសចិននឹងចាត់ទុកការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនអន្តរជាតិ ជំរុញកិច្ចសន្ទនាអរិយធម៌សកល និងការតភ្ជាប់ដួងចិត្តវាងប្រជាជននិងប្រជាជនជាភារកិច្ចរបស់ខ្លួន ពួតដៃគ្នាដើរឆ្ពោះទៅមុខ រួមគ្នាចារទំព័រថ្មីក្នុងការជំរុញការកសាងសហគមន៍រួមវាសនាមនុស្សជាតិ៕  

ព័ត៌មានជាតិ

ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !

  តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។   ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។   រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។   ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន […]

ព័ត៌មានជាតិ

ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនិងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ

ព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ អគារភាតរភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនិងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍»។

ព័ត៌មានអន្តរជាតិ

បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន

បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះជាពិព័រណ៍អន្តរជាតិដែលចាត់ទុកការវិនិយោគជាប្រធានបទដែលចិនបានរៀបចំធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពិព័រណ៍លើកនេះបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យទុនបរទេសឈ្វេងយល់ពីប្រទេសចិននិងស្វែងរកឱកាស ។ តំណាងនៃសហគ្រាសអន្តរជាតិបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន”បានក្លាយជាពាក្យពេញនិយមនៃពិព័រណ៍លើកនេះ ។ ទីផ្សារដ៏ធំធេងរបស់ចិនជាកាលានុវត្តភាពធំនៃពិភពលោកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញនូវលក្ខណៈពិសេសថ្មីមួយចំនួន ។ ឧទាហរណ៍ដូចជា នៅផ្នែកផលិតកម្ម ឧស្ម័នឧស្សាហកម្មត្រូវគេហៅថា ជា“តំណក់ឈាម”នៃឧស្សាហកម្មទំនើប ។ នៅផ្នែកប្រើប្រាស់ គំនិតប្រើប្រាស់របស់ចិនបន្តវិវឌ្ឍទៅតាមយុគសម័យ ដែលជំរុញតម្រូវការនៃផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ វិនិយោគិនបរទេសជាច្រើនបានយល់ឃើញថា ការវិនិយោគនៅប្រទេសចិន ក៏ជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនផងដែរ។ ព្រមពេលជាមួយគ្នានេះ ភាពធន់ដ៏ខ្លាំងក្លានៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនបានផ្តល់ការធានាយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេស ។ វិនិយោគិនជាច្រើនបានថ្លែងថា ឧស្សាហកម្មចិនមានប្រព័ន្ធដ៏ល្អពេញលេញនិងប្រសិទ្ធផលថ្លៃដើមខ្ពស់ ថែមទាំងមានបច្ចេកទេសផលិតកម្មវៃឆ្លាតដ៏ជឿនលឿននិងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដែលអាចជួយពួកគេលើកកម្ពស់សមត្ថភាពផលិតកម្ម ។ ដូច្នេះ ពួកគេរំពឹងពង្រីកផលិតភាពនៅប្រទេសចិន ហើយនាំចេញទៅកាន់ពិភពលោក ។ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ទន្ទឹមនឹងការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន សហគ្រាសបរទេសកាន់តែច្រើនឡើងៗបានចាត់ទុកប្រទេសចិនជា “កន្លែងប្រភពនៃការច្នៃប្រឌិត” ។ ក្រោមការទាក់ទាញនៃ “កម្លាំងច្នៃប្រឌិតថ្មី”របស់ចិន សហគ្រាសបរទេសជាច្រើនបាននាំគ្នាទៅបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវឬច្នៃប្រឌិតថ្មីនៅប្រទេសចិន ។ ក្រោមការជំរុញនៃភាពកក់ក្តៅខាងការវិនិយោគបែបនេះ […]

ព័ត៌មានជាតិ

សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។   ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ […]