“វិធានការពន្ធគយទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកកាន់តែមានភាពលំបាកលំបិនក្នុងការប្រកួតប្រជែងទាំងជាតិនិងអន្តរជាតិ” “វានឹងបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពកាន់តែច្របូកច្របល់និងអស្ថិរភាព “។ល។ បន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR)បានចេញផ្សាយសេចក្តីប្រកាសអំពីវិធានការចុងក្រោយស្តីពីការដំឡើងពន្ធគយលើផលិតផលចិននាពេលថ្មីៗកន្លងទៅនេះ មជ្ឈដ្ឋានឧស្សាហកម្មនិងសេដ្ឋវិទូអាមេរិកបាននាំគ្នាសម្តែងការព្រួយបារម្ភចំពោះរឿងនេះ ។ កាលពីខែឧសភា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា គ្រោងនឹងដំឡើងពន្ធគយថែមទៀតចំពោះផលិតផលដែលនាំចូលពីចិន ក្នុងនោះបូករួមទាំងរថយន្តអគ្គិសនីជាដើម លើមូលដ្ឋាននៃវិធានការ ៣០១កាលពីមុន ។ តាមផែនការពីមុន វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេលអនុវត្តពីរលើកនៅថ្ងៃទី ៣០ ខែកក្កដានិងថ្ងៃទី ៣០ ខែសីហា ។ មូលហេតុសំខាន់គឺ រដ្ឋាភិបាលអាមេរិកបានអះអាងថា នឹងសិក្សាស្រាវជ្រាវអំពីមតិសាធារណៈលើមនុស្សជាងមួយពាន់នាក់ ។ ទោះបីជាមតិយោបល់ជាច្រើនបានប្រឆាំងនឹងការដំឡើងពន្ធគយលើផលិតផលចិនឬដាក់ពាក្យស្នើសុំឱ្យពង្រីកក្របខណ្ឌនៃការលើកលែងពន្ធគយក៏ដោយ ក៏ទីបំផុតរដ្ឋាភិបាលអាមេរិកបានបដិសេធមិនទទួលយកមតិយោបល់ទាំងនេះនិងធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ។ ទង្វែឯកតោភាគីនិយមនិងការពារនិយមបែបនេះ វាមិនត្រឹមតែបានល្មើសនឹងពាក្យសន្យារបស់ភាគីអាមេរិកស្តីពី”ការមិនស្វែងរកការគាបសង្កត់លើការអភិវឌ្ឍរបស់ចិន មិនស្វែងរកការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាមួយចិន”ប៉ុណ្ណោះទេ ថែមទាំងក៏មិនសមស្របនឹងគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរដែលបង្ហាញយ៉ាងច្បាស់ថា មនុស្សមួយចំនួននៃសហរដ្ឋអាមេរិកនិយាយផ្សេងធ្វើផ្សឹងនិងនិយាយមិនយកជាការ ។ សង្គ្រាមពន្ធគយមិនអាចដោះស្រាយបញ្ហាបានទេ ហើយសហរដ្ឋអាមេរិកក៏នឹងទទួលរងផលវិបាកដ៏អាក្រក់វិញផងដែរ ។ ចាប់តាំងពីសហរដ្ឋអាមេរិកបានអនុវត្តវិធានការដំឡើងពន្ធគយលើផលិតផលចិនមក វាបានបណ្តាលឱ្យសហគ្រាសនិងអ្នកប្រើប្រាស់របស់អាមេរិកខាតបង់សេដ្ឋកិច្ចចំនួន ២២១ ពាន់លានដុល្លារអាមេរិក ។ រដ្ឋាភិបាលអាមេរិកតែងតែចង់”ការពារ”ឧស្សាហកម្មប្រទេសខ្លួនតាមវិធីបន្ថែមយកពន្ធគយ រហូតដល់ចង់បង្ខំឱ្យខ្សែសង្វាក់ឧស្សាហកម្មផ្លាស់ប្តូរទីតាំងទៅអាមេរិកវិញ ។ ប៉ុន្តែការពិតជាក់ស្តែងគឺផ្ទុយនឹងគោលបំណង សហគ្រាសអាមេរិកមិនបានបង់តម្លៃនោះទេ ។ ក្រៅពីនេះ ប្រជាជនអាមេរិកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងដែរ ។ តាមការគណនារបស់ក្រុមហ៊ុន […]
ព័ត៌មានអន្តរជាតិ
បទវិភាគ៖ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបង្ហាញពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន
ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៤បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែកញ្ញា។លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនៅក្នុងសារលិខិតអបអរសាទរថា “ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានបើកធ្វើដោយជោគជ័យចំនួន១០លើកហើយ វាគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនដែលបានរួមចំណែកជាវិជ្ជមានដល់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ”។ នាពេលបច្ចុប្បន្ន ពាណិជ្ជកម្មសេវាកម្មបានក្លាយជាកម្លាំងចលករសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គការពាណិជ្ជកម្មពិភពលោកបានព្យាករណ៍ថា សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មអន្តរជាតិនឹងកើនឡើងពី២២ភាគរយនាពេលបច្ចុប្បន្នដល់ជាង៣៣ភាគរយនៅឆ្នាំ២០៤០។ នេះក៏ជាមូលហេតុដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះបានទាក់ទាញប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥មករៀបចំការតាំងពិព័រណ៌និងសហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខចំនួនជាង៤៥០បានចូលរួមនៅកន្លែងផ្ទាល់។ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំងបានចូលរួមក្នុងនាមជាប្រទេសកិត្តិយសជាលើកដំបូង ហើយបានតាំងពិព័រណ៍នៅកន្លែងផ្ទាល់តែម្នាក់ងងជាលើកដំបូងផងដែរ។មានសហគ្រាសបារាំងជាច្រើនបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យពាណិជ្ជកម្មសេវាកម្មរវាងចិននិងបារាំងឱ្យកាន់តែស៊ីជម្រៅ។ យោងតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ទំហំនៃការនាំចេញនាំចូលខាងសេវាកម្មសរុបរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣មានចំនួនជាង៦.៥ទ្រីលានយាន់ប្រាក់ចិនដែលបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រនិងស្ថិតក្នុងលំដាប់នាំមុខនៅលើពិភពលោក។ក្នុងចំណោមនោះ សមាមាត្រនៃការធ្វើពាណិជ្ជកម្មសេវាកម្មដែលពឹងផ្អែកលើជំនាញបានកើនឡើងដល់៤១.៤ភាគរយ។ នេះបានបង្ហាញថា កម្លាំងប្រកួតប្រជែងនិងគុណភាពនៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនមានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកនៃភាពច្នៃប្រឌិតថ្មីនៃសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងលេចធ្លោ។នេះក៏ជាមូលហេតុដ៏សំខាន់ដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានទាក់ទាញពាណិជ្ជករចិននិងបរទេសមកចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍លើកនេះដែរ។ ការរីកចំរើនយ៉ាងផុលផុសនៃទីផ្សារឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិន បាននាំមកនូវឱកាសអាជីវកម្មដ៏ធំធេងដល់សហគ្រាសអន្តរជាតិ។ នៅឆមាសទីមួយឆ្នាំ២០២៤ ការនាំចូលខាងឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិនមានដល់២.១ទ្រីលានយាន់ប្រាក់ចិន កើនឡើង១៦.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មលើកនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការមួយចំនួន ដែលបានបង្កើនជំនឿចិត្តរបស់សហគ្រាសបរទេសក្នុងការធ្វើអាជីវកម្មនៅប្រទេសចិន។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះក្រៅប្រទេស ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ការពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មគឺជាចំណុចដ៏សំខាន់សម្រាប់ការពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់ និងបណ្តុះបណ្តាលកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបរទេស។ នាពេលបច្ចុប្បន្ន ការសាកល្បងចម្រុះក្នុងការពង្រីកការបើកចំហចំពោះក្រៅប្រទេសនៃឧស្សាហកម្មសេវាកម្មប្រទេសចិនបានដាក់ចេញវិធានការសាកល្បងចំនួនជាង១៣០០ផ្នែក នៅក្នុងវិស័យអាជីវកម្មចំនួន១៣ ដូចជាបច្ចេកវិទ្យា ទូរគមនាគមន៍ វប្បធម៌និងទេសចរណ៍និងហិរញ្ញវត្ថុជាដើម។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានធ្វើឱ្យពិភពលោកមើលឃើញនូវកម្លាំង”ថ្មី”កាន់តែច្រើន មើលឃើញការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃពាណិជ្ជកម្មសេវាកម្មតាមរយៈការបើកចំហរចំពោះក្រៅប្រទេស ក៏ដូចជាមើលឃើញពីភាពរស់រវើកនិងឱកាសដ៏ធំសម្បើមរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន៕
លោកXi Jinpingបញ្ជាក់ពីការត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត
លោកXi Jinpingប្រធានរដ្ឋចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង ហើយបានគូសបញ្ជាក់ពីការត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងតាមរយៈធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយបន្ថែមទៀត រសៀលថ្ងៃទី១២ខែកញ្ញា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងនៅទីក្រុងLanzhouខេត្តGansuប្រទេសចិន។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយម៉តចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រដែលផ្តោតលើការការពារនិងអភិបាលកិច្ច ចត់ទុកការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយថែមទៀតជាកម្លាំងចលករ ប្រកាន់ខ្ជាប់នូវការតម្កល់អេកូឡូស៊ី និងការអភិវឌ្ឍបៃតងជាអាទិភាព ដើម្បីជំរុញឱ្យការការពារអេកូឡូស៊ីនៅតាមដងទន្លេទាំងមូលឡើងដល់កម្រិតថ្មី ការធ្វើបរិវត្តកម្មបៃតងមានវឌ្ឍនភាពថ្មី ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានសមិទ្ធផលថ្មី ជីវភាពរស់នៅរបស់ប្រជាជនក្លាយបានការកែលម្អថ្មី ដើម្បីត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង៕
ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសម្រេចបាននូវសមភាពនិងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង
ក្រសួងការបរទេសចិនថ្លែងថា៖កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌និងសម្រេចបាននូវសមភាពនិងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង នៅថ្ងៃទី ១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងនូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិននិងអាហ្វ្រិកមានដូចជា៖ ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិកនិងផ្តល់ជំនួយដល់ប្រទេសអាហ្រ្វិកដោយស្មោះត្រង់ ។ ទីពីរគឺ ត្រូវធ្វើការស្របតាមតម្រូវការអភិវឌ្ឍន៍របស់អាហ្រ្វិក ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់អាហ្វ្រិក ។ ទីបីគឺ មិនធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងការបង្កការប្រឈមមុខដាក់គ្នាជាក្រុមនៅទ្វីបអាហ្វ្រិកនិងប្រឆាំងនឹងការប្រើប្រាស់ទ្វីបអាហ្រ្វិកធ្វើជាលេសដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងគឺ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ២៤ ឆ្នាំមក វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិកនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជនអាហ្វ្រិក ។ ពិសេសថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនរូបដូចជាលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងជាដើមបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងថា ការវិនិយោគរបស់ចិននៅទ្វីបអាហ្រ្វិកគឺជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយមិនមែនរុញច្រានអាហ្រ្វិកឱ្យធ្លាក់ចូលក្នុង”អន្ទាក់បំណុលរបស់ចិន”នោះទេ ៕
គ្រូបង្រៀនចិននៅកម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ កម្ពុជានិងចិនបានចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។ ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងចិនបានជំរុញការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងកាន់តែរីកចម្រើន នៅប៉ុន្មានចុងក្រោយនេះ ជាពិសេស ភាគីចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ហើយវត្តមានយ៉ាងសកម្មរបស់គ្រូបង្រៀនចិន នៅកម្ពុជាគឺជានិម្មិតសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងកាន់តែរឹងមាំ។ គ្រូជនជាតិចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពួកគេបាននាំមកនូវការអប់រំប្រកបដោយគុណភាព ចំណេះដឹងជ្រាលជ្រៅបង្ហាត់បង្រៀននៅកម្ពុជា ហើយបានជាស្ពានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរ ជំរុញការស្គាល់ពីគ្នា កាន់តែច្បាស់រវាងប្រជាជាតិទាំងពីរ។ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យមូលធនមនុស្សគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង។ វត្តមានរបស់គ្រូបង្រៀនចិននៅកម្ពុជាបានចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ដោយមានសិស្សានុសិស្សខ្មែរកាន់តែច្រើន រៀនភាសាចិន ជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។ បើតាមឯកឧត្តម ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនមកប្រទេសកម្ពុជា រាប់ពាន់នាក់ ហើយនៅឆ្នាំ២០២៤នេះ មានចំនួនជាង៣០០នាក់បន្ថែមទៀត។ ឯកឧត្តមសង្ឃឹមថា គ្រូបង្រៀនចិននឹងខិតខំបំពេញការងារ […]
កិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកឆ្នាំ២០២៤ប្រារព្ធឡើងនៅក្រុងប៉រកាំង លោក Xi Jinpingថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក
ព្រឹកថ្ងៃទី៥ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីបើកកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបានថ្លែងសុន្ទរកថាគន្លឹះនៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងអាហ្រ្វិកគួរតែពួតដៃគ្នាដើម្បីជំរុញ “ទំនើបកម្មចំនួន៦” ពោលគឺពួតដៃគ្នាជំរុញទំនើបកម្មនៃភាពយុត្តិធម៌និងសមហេតុផល ទំនើបកម្មនៃការបើកចំហនិងឈ្នះ-ឈ្នះ ទំនើបកម្មនៃការតម្កល់ប្រជាជនជាចម្បង ទំនើបកម្មនៃពិពិធកម្មនិងបរិយាបន្ន ទំនើបកម្មនៃភាពសុខដុមជាមួយបរិស្ថាន និងទំនើបកម្មនៃសន្តិភាពនិងសន្តិសុខ។ លោក Xi Jinping បានថ្លែងបន្តថា ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយទ្វីបអាហ្រ្វិកដើម្បីអនុវត្តសកម្មភាពនៃភាពជាដៃគូសំខាន់ៗចំនួន ១០ បូករួមទាំងការរៀនសូត្រពីអរិយធម៌ទំនើបទៅវិញទៅមក ពាណិជ្ជកម្មនិងវិបុលភាព និងកិច្ចសហប្រតិបត្តិការខ្សែសង្វាក់ឧស្សាហកម្មជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជំរុញការធ្វើទំនើបកម្មនៃសកលខាងត្បូង។ លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឈានចូលយុគសម័យថ្មីមក បងប្អូនជនជាតិអាហ្រ្វិក និងចិនបានចាប់ដៃគ្នាឆ្ពោះ ទៅមុខដោយផ្អែកលើទស្សនៈស្មោះត្រង់និងជិតស្និទ្ធ។ យើងតែងតែមានការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក ដោយបង្កើតជាគំរូសម្រាប់ទំនាក់ទំនងអន្តរជាតិបែបថ្មី។ លោក Xi Jinping បានថ្លែងបន្តថា តាមរយៈការខិតខំប្រឹងប្រែងអស់រយៈពេលជិត ៧០ ឆ្នាំ បច្ចុប្បន្ន ទំនាក់ទំនងចិន-អាហ្រ្វិកស្ថិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ សម្លឹងមើលទៅអនាគត […]
លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping ជួបសំណេះសំណាលជាមួយភរិយារបស់ប្រធានាធិបតីសេណេហ្កាល់
នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា លោកស្រី Peng Liyuan ភរិយារបស់លោកប្រធានរដ្ឋចិន Xi Jinping បានជួបសំណេះសំណាលជាមួយលោកស្រី Marie ភរិយារបស់លោកប្រធានាធិបតីសេណេហ្កាល់នៅទីក្រុងប៉េកាំង។ លោកស្រី Peng Liyuan បានសម្តែងការស្វាគមន៍ចំពោះលោកស្រី Marie ដែលអមដំណើរលោកប្រធានាធិបតី Faye អញ្ជើញដល់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅប្រទេសចិន។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសចិននិងសេណេហ្កាល់មានភាពស្រដៀងគ្នាជាច្រើននៅក្នុងវិស័យវប្បធម៌និងប្រពៃណី និងវិស័យផ្សេងទៀត សង្ឃឹមថា ប្រជាជននៃប្រទេសយើងទាំងពីរនឹងបន្តបង្កើនការយល់ដឹងពីគ្នានិងរឹតចំណងមិត្តភាពតាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លើសពីនេះ លោកស្រី Peng Liyuan ក៏បានបង្ហាញពីឆន្ទៈក្នុងការចែករំលែកបទពិសោធខាងការអប់រំ និងសុខាភិបាលរបស់ស្ត្រីជាមួយលោកស្រី Marie ដើម្បីជំរុញការអភិវឌ្ឍបុព្វហេតុស្ត្រីរបស់ប្រទេសចិននិងអាហ្វ្រិក។ ជាការឆ្លើយតប លោកស្រី Marieបានវាយតម្លៃខ្ពស់ចំពោះលោកស្រី Peng Liyuan ដែលបានយកចិត្តទុកដាក់ចំពោះបុព្វហេតុរបស់ស្ត្រីនិងកុមារនៅក្នុងប្រទេសអាហ្រ្វិកក្នុងរយៈពេលជាយូរកន្លងមក ក៏ដូចជាការគាំទ្រនិងជំនួយរបស់ប្រទេសចិនក្នុងការបង្កើនសុខុមាលភាពរបស់ប្រជាជនសេណេហ្កាល់។ លោកស្រីបានបង្ហាញពីឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញឱ្យបុព្វហេតុមិត្តភាពរវាងសេណេហ្កាល់និងចិនវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ៕
លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយប្រធានាធិបតី សំប៊ី ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតីម៉ូសំប៊ិក
លោកប្រធានរដ្ឋចិន Xi Jinping ជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយប្រធានាធិបតី សំប៊ី ប្រធានាធិបតីតង់ហ្សានី និងប្រធានាធិបតីម៉ូសំប៊ិក នាព្រឹកថ្ងៃទី៤ ខែកញ្ញា នៅវិមានសភាប្រជាជនក្នុងទីក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Hassan ប្រធានាធិបតីតង់ហ្សានី និងលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក ដែលអញ្ជើញដល់ប្រទេសចិនដើម្បីចូលរួមកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ថ្លែងក្នុងកិច្ចជំនួបជាមួយលោក Hichilema ប្រធានាធិបតីសំប៊ី លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែចាត់ទុកកិច្ចប្រជុំកំពូលនេះជាឱកាសមួយ ដើម្បីពួតដៃគ្នាជំរុញការធ្វើទំនើបកម្មនៃប្រទេសរៀងៗខ្លួន ដើម្បីការចារទំព័រថ្មីនៃការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងចិននិងសំប៊ី ។ ពេលជួបជាមួយលោក Hassan ប្រធានាធិបតីតង់ហ្សានី លោក Xi Jinping បានថ្លែងថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសតង់ហ្សានី ដើម្បីជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងតង់ហ្សានី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងធ្វើឱ្យ មិត្តភាពជាប្រពៃណីរវាងចិននិងតង់ហ្សានីបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ ពេលជួបជាមួយលោក Nyusi ប្រធានាធិបតីម៉ូសំប៊ិក លោក Xi Jinping បានលើកឡើងថា ឆ្នាំ២០២៥ជាខួបលើកទី […]
បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ បទវិភាគ៖ចិននិងអាហ្វ្រិកចាប់ដៃគ្នាដើម្បីគាំពារឱ្យបានកាន់តែល្អនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ
នៅពេលមុននេះមិនជាយូរប៉ុន្មាន “ស្ពាន Cocody”នៃប្រទេសកូតឌីវ័រដែលទទួលការសាងសង់ដោយសហគ្រាសចិន បានអបអរទទួលខួបមួយឆ្នាំនៃការបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់ ។ នេះជាស្ពានខ្សែកាបដែលមានទ្រង់ទ្រាយធំបំផុតនៅតំបន់អាហ្រ្វិកខាងលិច ស្ពាននេះមិនត្រឹមតែអាចកាត់បន្ថយពេលវេលាធ្វើដំណើររបស់ប្រជាជនក្នុងតំបន់យ៉ាងច្រើនប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកឱកាសការងារជាច្រើនទៀតផង ដែលបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសកូតឌីវ័រយ៉ាងខ្លាំង។ នៅលើទឹកដីទ្វីបអាហ្វ្រិកដ៏ធំល្វឹងល្វើយ រឿងរ៉ាវដូច “ស្ពាន Cocody”មានច្រើនណាស់។ ជាពិសេស គឺក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ យោងតាមកិច្ចសហប្រតិបតិ្តការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងចិននិងអាហ្វ្រិកទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៅទ្វីបអាហ្វ្រិក សហគ្រាសចិនបានធ្វើគម្រោងកិច្ចសហប្រតិបតិ្តការជាច្រើន ដូចជាកសាង “ផ្លូវសុភមង្គល” “ស្ពានតភ្ជាប់ដួងចិត្ត” និងគម្រោងថាមពលបៃតង កសិផលរបស់ទ្វីអាហ្វ្រិកដូចជាផ្លែប័រ ល្ងនិងសណ្តែកដីជាដើមក៏បានធ្វើឱ្យតុអាហាររបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញពីពាក្យសម្តីរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានលើកឡើងខណៈពេលឆ្លើយតបសំបុត្រចំពោះបញ្ញវន្តនៃប្រទេសទ្វីបអាហ្វ្រិកចំនួន៥០ប្រទេសថា “តាំងពីដើមមក ចិននិងអាហ្វ្រិកគឺជាសហគមន៍រួមវាសនារបស់មនុស្សជាតិ ” ។ នាពេលថ្មីៗកន្លងទៅនេះ បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រកាសលទ្ធផលនៃការស្ទង់មតិតាមបញ្តាញអ៊ីនធឺណេតមួយលើកឱ្យដឹងថា អ្នកចូលរួមទទួលបទសម្ភាសន៍របស់ប្រទេសអាហ្វ្រិកចំនួន៨៦,៣ភាគរយវាយតម្លៃខ្ពស់ចំពោះទស្សនៈអំពីកិច្ចសហប្រតិបតិ្តការជាមួយអាហ្វ្រិកស្តីពីភាពពិតប្រាកដ ជិតស្និទ្ធ និងស្មោះត្រង់របស់ប្រទេសចិន ហើយរំពឹងទុកបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកកាន់តែស្អិតល្មួតក្នុងយុគសម័យថ្មី ។ ថ្ងៃទី ៤ ខែកញ្ញា កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកឆ្នាំ២០២៤បានបើកធ្វើនៅក្រុងប៉េកាំង ដែលនឹងផ្តល់កាលានុវត្តភាពថ្មីដល់ភាគីទាំងពីរក្នុងការចាប់ដៃគ្នាជំរុញការធ្វើទំនើបកម្ម និងរួមគ្នាបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិកប្រកបដោយកម្រិតខ្ពស់ ។ រំលងអស់រយៈពេល៦ឆ្នាំ អ្នកដឹកនាំចិននិងអាហ្វ្រិកបានជួបជុំគ្នានៅក្រុងប៉េកាំងជាថ្មីម្តងទៀត ដើម្បីរួមគ្នាពិគ្រោះពិភាក្សាពីគម្រោងកិច្ចសហប្រតិបតិ្តការ គ្រោងផែនការគោលនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាហ្វ្រិក ក៏ដូចជាប្រមូលផ្តុំកម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់ស្វែងរកការអភិវឌ្ឍដោយសន្តិភាពរបស់ “ប្រទេសសកលខាងត្បូង”ផងដែរ ។ […]
ហានិភ័យដែលអាមេរិកធុញទ្រាន់ នឹងជម្លោះអ៊ុយក្រែន
ប្រធានាធិបតីBidenបានសន្យាថានឹងគាំទ្រអ៊ុយក្រែនដល់ទីបញ្ចប់។ប៉ុន្តែសូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ក៏មានការសង្ស័យអំពីលទ្ធភាពនេះដែរ។រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden បានចំណាយប្រហែល៨ពាន់លានដុល្លារជាជំនួយយោធាដល់អ៊ុយក្រែន។ កាលពីខែឧសភា សភាអាមេរិកក៏បានអនុម័តកញ្ចប់ថវិកាបន្ថែមចំនួន៤០ពាន់លានដុល្លារ ដែលច្រើនជាងលោក Biden បានស្នើសុំនិងខ្ពស់ជាងថវិកាការពារប្រចាំឆ្នាំរបស់សម្ព័ន្ធមិត្តអឺរ៉ុបភាគច្រើនដើម្បីគាំទ្រអ៊ុយក្រែន និងសហរដ្ឋអាមេរិកដើម្បីដោះស្រាយផលវិបាកជាសកលនៃជម្លោះ។ប៉ុន្តែខណៈដែលសង្រ្គាមនៅអ៊ុយក្រែនជិតឈានចូលដល់ខែទី៦ដោយគ្មានសញ្ញានៃការបញ្ចប់ក្នុងពេលឆាប់ៗនេះ។សូម្បីតែសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីBidenបានបង្ហាញក្តីបារម្ភអំពីហានិភ័យដែលសហរដ្ឋអាមេរិកចាប់ផ្តើមធុញទ្រាន់នឹងបន្ទុកនៃជម្លោះភ្លាមៗ។ការវាយតម្លៃការយល់ព្រមរបស់លោក Biden បានធ្លាក់ចុះជាបន្តបន្ទាប់។ ដូចកាលអតីតប្រធានាធិបតី Donald Trump ក្នុងអំឡុងពេលកាន់តំណែងប្រធានាធិបតី។ អតិផរណានៅអាមេរិកបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល៤ទសវត្សរ៍។គណបក្សសាធារណរដ្ឋទំនងជានឹងឈ្នះធំនៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាដោយផ្តល់ឱ្យពួកគេនូវការគ្រប់គ្រងទាំងសភានិងព្រឹទ្ធសភា។នៅក្នុងអត្ថបទមួយនៅលើ Delaware Online សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ Chris Coons ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ Biden បានសរសើរពីសាមគ្គីភាពរបស់អង្គការ NATO នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Coons បាននិយាយថា លោកមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈដែលសង្រ្គាមនេះមិនមានសញ្ញានៃការបញ្ចប់នោះទេ។ជំនួយដល់អ៊ុយក្រែននឹងមានរយៈពេលរហូតដល់ខែកញ្ញាតែប៉ុណ្ណោះ។សមាជិកមួយចំនួននៃសភាតំណាងរាស្រ្តអាមេរិកបាននិយាយថាសភានឹងត្រូវការអនុម័តកញ្ចប់ជំនួយធំជាងនេះមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិព្រោះពួកគេខ្លាចសមាជិកសភានឹងពិបាកសម្រាប់ច្បាប់ក្នុងការស្វែងរកសំឡេងរួម។ លើបញ្ហានេះនៅពេលនោះ។សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋម្នាក់បាននិយាយថា “វានឹងក្លាយជាការប្រយុទ្ធដ៏ខ្ពស់មួយ។ «ដោយសារសង្គ្រាមបានផ្លាស់ប្តូរហើយស្ថានការណ៍ក្នុងប្រទេសក៏ប្រែប្រួលដែរ»។ប្រជាជនអាមេរិកភាគច្រើនពេញចិត្តក្នុងការជួយអ៊ុយក្រែនហើយមនុស្សជាច្រើនថែមទាំងចង់ឱ្យរដ្ឋាភិបាលធ្វើបន្ថែមទៀតបើទោះបីជាការចំណាយសេដ្ឋកិច្ចដែលពួកគេត្រូវបង់ក៏ដោយ។ យោងតាមការស្ទង់មតិរបស់YouGovនៅខែនេះ៣៩%នៃប្រជាជនអាមេរិកដែលបានស្ទង់មតិគិតថាគោលនយោបាយរបស់រដ្ឋបាល Biden ត្រូវតែតឹងតែងជាងនេះ។ ជាងពាក់កណ្តាលគាំទ្រទម្រង់នៃការគាំទ្រផ្សេងទៀត។ទោះជាយ៉ាងណា គណបក្សសាធារណរដ្ឋមានការប្រុងប្រយ័ត្នជាងគណបក្សប្រជាធិបតេយ្យ។ប្រហែលមួយភាគប្រាំនៃគណបក្សសាធារណរដ្ឋនិយាយថារដ្ឋបាល Biden គួរតែមិនសូវឈ្លានពានក្នុងការឆ្លើយតបរបស់ខ្លួនចំពោះរុស្ស៊ី។ ៤៣% មិនចង់ចំណាយប្រាក់បន្ថែមលើអ៊ុយក្រែនទេ។ ក៏មិនគាំទ្រការផ្គត់ផ្គង់សព្វាវុធទំនើបដល់អ៊ុយក្រែនដូចគណបក្សប្រជាធិបតេយ្យដែរ។ជំនួយការសភាបានចង្អុលបង្ហាញកត្តាបីដែលអាចមានឥទ្ធិពលលើកម្រិតនៃការគាំទ្ររបស់សមាជិកសភាអាមេរិកសម្រាប់អ៊ុយក្រែន។ ទី១គឺលក្ខណៈស្មុគស្មាញនៃសភាក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ចំពោះបញ្ហាអ៊ុយក្រែន គណបក្សសាធារណរដ្ឋបច្ចុប្បន្នត្រូវបានបែងចែកជា២។ បក្សពួកមួយជាកម្មសិទ្ធិរបស់លោកMitchMcConnellដែលកាលពីខែឧសភាបានទៅទីក្រុងគៀវជាមួយសហការីរបស់លោកដើម្បីជួបប្រធានាធិបតី Volodymyr Zelensky ហើយភាគីម្ខាងទៀតគឺជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតី […]