តាកែវ៖ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យទាំងអស់ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ គោលដៅ ប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី មេបញ្ជាការ កងអនុសេនាធំចល័ត និងប្អូនៗ យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។ ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានចូលរួមអបអរសាទរដល់ប្អូនៗដែលទើបតែបានជ្រើសរើសចូលក្របខណ្ឌ នៃកងរាជអាវុធហត្ថថ្មី និងសូមផ្តាំផ្ញើ ត្រូវយកចិត្តទុកដាក់ ខិតខំហ្វឹកហាត់រៀនសូត្រ និងគោវិន័យ ឱ្យបានល្អប្រសើរ។
ព័ត៌មានសន្តិសុខសង្គម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
ចុះបង្រ្កាបគ្រឿងញៀន
នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានបទបញ្ជារបស់ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងបុស្តិ៍សង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ រួមជាមួយនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាល នៅសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ២២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ បច្ចុប្បន្នមុខសញ្ញាទាំង២២នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៏ខែ សីហា ឆ្នាំ២០២៤
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ផ្ទាល់ដីអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៏ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំងពីរផងដែរវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។
ចាប់បានបីព្រលែងពីរតើវាជារឿងពិតដែលយ៉ាងណានចំពោះសមត្ថកិច្ច នៅក្នុង ស្រុកសន្ទុក? ???
ចាប់បានបីព្រលែងពីរតើវាជារឿងពិតដែលយ៉ាងណានចំពោះសមត្ថកិច្ច នៅក្នុង ស្រុកសន្ទុក? ??? ផ្សាយចេញពីរាជធានីភ្នំពេញ : ក្រុមគ្រួសារជនរងគ្រោះបាន ពឹងពាក់មកកាន់អង្គភាពផ្សារព័ត៌មានយើងឱ្យធ្វើការផ្សព្វផ្សាយនូវរឿងអយុត្តិធម៌ ដើម្បីឲ្យថ្នាក់ដឹកនាំ មេត្តាជ្រាបជាព័ត៌មាន ថ្មីៗនេះគ្រួសារជនរងគ្រោះបានពឹងពាក់មកកាន់អង្គភាពសារព័ត៌មានយើងហើយគាត់បាននិយាយរៀបរាប់ទាំងអួរដើមកដូច្នេះថាប្អូនប្រុសរបស់គាត់ត្រូវជនដៃដល់ចំនួន 3 នាក់បានព្រួតកាប់ទៅលើប្អូនប្រុសរបស់គាត់បណ្ដាលប៊ិះនិងបាត់បង់អាយុជីវិតដែលកើតហេតុនៅថ្ងៃទី 28 ខែ 5 ឆ្នាំ 2024 នៅក្នុងភូមិ ជាយក្រែង ឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ។ ។ រីឯជនដៃដល់បីនាក់នោះដែលគេស្គាល់ឈ្មោះថា .ទីមួយមានឈ្មោះ .តឿតែមទីពីរមានឈ្មោះ .ឌុកវិត..ទីបីមានឈ្មោះយ៉េន មុន្នី۔۔۔۔ហើយអ្នកទាំងបីនាក់ដែលជាជនដៃដល់នោះគឺមិនមែនជាអ្នកភូមិស្រុក នៅទីនោះ នោះទេ គឺសុទ្ធតែមកពីខាងខេត្តត្បូងឃ្មុំ។ ហើយអាជ្ញាធរក៏មិនបានទទួលដឹងឮផងដែរក្នុងការដែលចូលមករស់នៅក្នុងភូមិឃុំខាងលើនេះ។ ហើយអ្នកទាំងបីនាក់នោះគឺម្ចាស់ចំការគឺជាអ្នកកាងឲ្យនៅពីក្រោយខ្នង។ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួននៅជនដៃដល់ទាំងបីនាក់នោះផងដែរ .តែដូចមិនមាន យុត្តិធម៌សម្រាប់ជនរងគ្រោះនោះទេព្រោះដោយគ្មានដំណោះស្រាយ។ជូនជនរងគ្រោះ គ្រួសារជនរងគ្រោះបានបន្តទៀតថា ដំបូងឡើយដោយ ជនដៃដល់ទាំងបីនាក់ ស្រែកឡូឡា នៅកៀផ្ទះរបស់ខ្លួន ស្រាប់តែប្អូនប្រុសរបស់ខ្លួនស្រែកទៅសួរក៍ជនដៃដល់ទាំងបីនាក់ក៏នាំគ្នាព្រួតមកកាត់យកតែម្ដង។ បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់។ គ្រួសារជនរងគ្រោះបានបន្តទៀតថា ហើយគណៈដែលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏មកធ្វើការឃាត់ខ្លួននៅជនដៃដល់ទាំងបីនាក់យកទៅសាកសួរនៅឯប៉ុស្តិ៍បឹងល្វា។ ដែលក្នុងចំណោម 3 នាក់នោះត្រូវបានដោះលែងចេញមកវិញពីរនាក់ដោយម្ចាស់ចំការជាអ្នកធានា ។ ហើយឲ្យមកធ្វើការនៅចំការរបស់ខ្លួនវិញធម្មតា នឹងឲ្យប្រពន្ធជនដៃដល់មក ធ្វើកាសម្របសម្រួល ជាមួយនឹងគ្រួសារជនរងគ្រោះ ការគ្រួសារជនរងគ្រោះបានទ្រាសំណង់។ […]
ឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ បើករថយន្តម៉ាក LEXUS NX200t បុកកង់បី និងម៉ូតូ បណ្តាលឱ្យរបួស ស្រាល០២នាក់
ឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ បើករថយន្តម៉ាក LEXUS NX200t បុកកង់បី និងម៉ូតូ បណ្តាលឱ្យរបួស ស្រាល០២នាក់ ភ្នំពេញ : សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តឈ្មោះ តាំង គីមឡា ភេទស្រី មុខរបរ បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ ទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីបើករថយន្តម៉ាក LEXUS NX200t បុកកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX បណ្តាលឱ្យរបួស ស្រាល០២នាក់។ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BE-9557 ជាមួយកង់បីម៉ាកBAJAJ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HK-5749 និងម៉ូតូម៉ាកPCX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GP-3515 នៅចំណុចផ្លូវសុធារស កែងលេខ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឱ្យរបួស […]
កម្ពុជាបញ្ជូនជនជាតិថៃប្រុសស្រី ២៥នាក់ ទៅប្រទេសកំណើតវិញ ដោយសារលួចឆ្លងដែនខុសច្បាប់
កម្ពុជាបញ្ជូនជនជាតិថៃប្រុសស្រី ២៥នាក់ ទៅប្រទេសកំណើតវិញ ដោយសារលួចឆ្លងដែនខុសច្បាប់ MC ៖ ជនជាតិថៃប្រុសស្រីចំនួន២៥នាក់ ត្ឬូវបានកម្លាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់បញ្ជូន ទៅឲ្យសមត្ថកិច្ចថៃ ត្រឡបទៅប្រទេសកំណើតវិញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លួចឆ្លងដែនខុសច្បាប់ ស្នាក់នៅធ្វើការ ក្នុងប្រទេសកម្ពុជា គ្មានច្បាប់អនុញ្ញាត៕