សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមីសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។ ថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤
ព័ត៌មានជាតិ
កម្ពុជា និងចិនផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី»
ភ្នំពេញ៖ កម្ពុជា-ចិនបានរួមគ្នារៀបចំពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក្នុងយុគសម័យថ្មី» កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម វង្សី វិសុទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវជាបញ្ញវន្ត យុវជន និងភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើនកុះករ។ បើតាម ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុម ប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា សៀវភៅ ដែលមានកម្រាស់ជាង១៣០ទំព័រ និង១២ជំពូក មួយនេះ គឺជាផ្លែផ្កាដំបូង នៃការស្រាវជ្រាវរួមគ្នា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងវិទ្យាស្ថានចិន ជំរុញការផ្លាស់ប្តូរនិងការស្រាវជ្រាវអំពីទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំង រួមចំណែកផ្លាស់ប្តូរស្មារតីនៃការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមថា សៀវភៅនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពយូរអង្វែង រវាងកម្ពុជានិងចិន ស្របពេលដែលប្រទេសទាំងពីរបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ស្នាដៃស្រាវជ្រាវមានក្នុងសៀវភៅនេះបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនដែលពលីក្នុងសង្គ្រាម នៅ Memorial Tower ក្នុងឱកាសសម្តេចធិបតីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេច ទៅលើលើរបៀបវារៈចាំបាច់មួយចំនួន រួមមាន ១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។ ២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។ ៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។ ៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិក ព្រឹទ្ធសភា ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ អញ្ជើញដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ចូលសច្ចាប្រណិធាន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ អញ្ជើញដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ចូលសច្ចាប្រណិធាន ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
លិខិតអញ្ជើញ លោក យ៉ុម បន្ថុង ចាងហ្វាង សារព័ត៌មាន YOM យ៉ុម បន្ថុង ធីវី អនឡាញ
លិខិតអញ្ជើញ លោក យ៉ុម បន្ថុង ចាងហ្វាង សារព័ត៌មាន YOM យ៉ុម បន្ថុង ធីវី អនឡាញ ៖ អញ្ជើញលោក ឬតំណាងចូលរួមវេទិកាពិភាក្សាស្តីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ ៖ ពេលវេលា ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ចាប់ផ្តើមពីម៉ោង ៨,៣០នាទីព្រឹក ដល់ម៉ោង១១,៣០នាទី ថ្ងៃត្រង់ ទីកន្លែង ៖ ភោជនីយដ្ឋានទន្លេបាសាក់២ ក្បែរស្ពានអាកាសក្បាលថ្នល់ (បន្ទប់ប្រជុំឈ្មោះណាគ្រី) ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានកត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចលើពិភពលោក ក៏ដូចជាកម្ពុជាបាន និង កំពុងរងផលប៉ះពាល់ពីវិបត្តិសកល ជាពិសេសវិស័យអចលនទ្រព្យ ដែលពាក់ព័ន្ធដោយផ្ទាល់នឹងជីវភាពប្រជាពលរដ្ឋ កំពុងជាប់គាំង ឬអាចនិយាយថារងនូវការប្រឈមធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។ ដោយសារតែបញ្ហាខាងលើជាបញ្ហារួម ហើយព័ត៌មានទាក់ទងវិស័យសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យមានសារ សំខាន់សម្រាប់អ្នកសារព័ត៌មាន ក.អ.ក នឹងរៀបចំវេទិកាខាងលើនេះ ដោយអញ្ជើញវាគ្មិនដែលមានជំនាញពិតប្រាកដមក […]
ខេត្តតាកែវ ៖ ថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នាវេលាម៉ោ១៤:០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃកប្បាស លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ
នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃកប្បាស លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណអធិបតី ក្នុងពិធីប្រកាស មុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដែលមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោក លោកស្រី មេឃុំ-នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទាំង១៣ និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ត លោកនាយសេនាធិការ លោកនាយសេនាធិការរង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យទាំងអស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង១០ ផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាដើរតួនាទីស្នូលក្នុងការកសាងសន្តិភាព ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិមាតុភូមិ, យើងទាំងអស់គ្នាប្តេជ្ញានាំយកជ័យជន្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាខែកុម្ភៈខាងមុខ,
ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាដើរតួនាទីស្នូលក្នុងការកសាងសន្តិភាព ថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិមាតុភូមិ, យើងទាំងអស់គ្នាប្តេជ្ញានាំយកជ័យជន្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នាខែកុម្ភៈខាងមុខ, «យើងទាំងអស់គ្នាប្តេជ្ញាចិត្តយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ប្រកបដោយលទ្ធផលត្រចះត្រចង់និងប្រកបដោយមោទកភាពនៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីគណបក្ស ប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម បន្តដឹកនាំប្រទេស និងបម្រើជាតិនិងប្រជាជនកម្ពុជាឱ្យកាន់តែរីកចម្រើនកាន់តែខ្លាំងថែមទៀត។ គណបក្សប្រជាជនកម្ពុជានៅតែដើរតួនាទីស្នូលក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ សម្រាប់កម្ពុជា»។ នេះជាការប្តេជ្ញាចិត្តរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយអង្គបោះឆ្នោត ដែលធ្វើឡើងនៅសាលមហោស្រពខេត្តក្រចេះ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះរួមមានឯកឧត្តម សរ ចំរ៉ុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះ រួមនឹងឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន, ឯកឧត្តម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែងអភិបាលក្រុងកែប លោក ខេង យ័ន ដោយសារប្រើប្រាស់អំណាចនៃតួនាទី ប្រព្រឹត្តអំពើប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែងអភិបាលក្រុងកែប លោក ខេង យ័ន ដោយសារប្រើប្រាស់អំណាចនៃតួនាទី ប្រព្រឹត្តអំពើប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ អភិក្រមទាំង៥÷ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន។