នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ […]
ព័ត៌មានជាតិ
ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ
នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, និង ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។ វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង […]
រយៈពេល៦ថ្ងៃមានពលរដ្ឋជិះរថយន្តក្រុងមិនបង់ប្រាក់ទៅមកតាមបណ្ដាខេត្តជាង ៧ម៉ឺននាក់
រយៈពេល ៦ថ្ងៃដែលរាជរដ្ឋាភិបាលផ្ដល់រថយន្តក្រុងជិះដោយមិនបង់ប្រាក់ទៅមកតាមបណ្ដាខេត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ មានពលរដ្ឋជាង ៧ម៉ឺននាក់បានទទួលសេវានេះ។ លោកស្រី ដោ សម្ផស្ស នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា រយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧១.៣៦០នាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ។ លោកស្រី ដោ សម្ផស្ស បន្ថែមថា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ ជួយសម្រាលបន្ទុកចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន។ គួររំលឹកថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនកម្មករ និយោជិត […]
រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។ ឯកឧត្តម កែវ រតនៈ បានអះអាងថា គម្រោងវិនិយោគដែលទើបគណៈរដ្ឋមន្ដ្រីអនុម័តនេះ មានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង២៣គម្រោងនេះ មានទុនវិនិយោគសរុបចំនួន ៥,៧៩០លានដុល្លារអាម៉េរិកមានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ […]
កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន
កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នៅរាជបណ្ឌិត្យភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា យុវជន គឺជាសសរទ្រូង ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ ។ សំឡេង៖ « ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ […]
ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !
តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន […]
ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនិងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ
ព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ អគារភាតរភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនិងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍»។
សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ […]
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។ កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម VLADIMIR ILYICHEV អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។
ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់លើផែនការប្រាំឆ្នាំ
ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។ តែមប្រៃសណីយ៍ចាស់ៗមួយឈុតដែលចេញនៅឆ្នាំ១៩៥៨បានបង្ហាញពីវិស័យដែលចិនអនុវត្តផែនការប្រាំឆ្នាំទីមួយពោលគឺ៖ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកសិកម្ម គមនាគមន៍និងដឹកជញ្ជូន។ គំរូដែលតំណាងឱ្យលទ្ធផលជោគជ័យនៃគមនាគមន៍គឺស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហានដែលមានរថភ្លើងនិងយានយន្តបរទៅមកលើស្ពាន ខណៈនាវាដឹកទំនិញបរឆ្លងកាត់នៅក្រោមស្ពាន។ ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីស្ពានឆ្លងទន្លេយង់ហ្សេដំបូងបង្អស់ ចាំបាច់ត្រូវលើកឡើងពីបទពិសោធន៍ចិននៅពីក្រោយការសាងសង់នេះ ពោលគឺ ៖ ផែនការប្រាំឆ្នាំ។ ពេលប្រទេសចិនថ្មីបង្កើតឡើង ត្រូវបានប្រទេសលោកខាងលិចកាត់ផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច និងឧស្សាហកម្មទន់ខ្សោយយ៉ាងខ្លាំង។ ការអនុវត្តផែនការប្រាំឆ្នាំទីមួយ បានធ្វើឱ្យចិនថ្មីអាចបង្កើតស្ថាប័នឧស្សាហកម្មផលិតយន្តហោះ រថយន្ត ម៉ាស៊ីនធុនធ្ងន់ដែលមិនធ្លាប់មានពីមុនមកយ៉ាងឆាប់រហ័ស ខណៈតំបន់ភាគកណ្តាលចិនដែលទីក្រុងអ៊ូហានស្ថិតនៅ អាចបង្កើតសហគ្រាសមួយចំនួនធំក្នុងការផលិតដែកថែប ធ្យូងថ្ម កម្លាំងអគ្គីសនីជាដើម ដែលបានក្លាយជាទម្រង់មូលដ្ឋាននៃឧស្សាហកម្មរបស់ប្រទេសចិន។ រឿងគួឱ្យចាប់អារម្មណ៍មួយគឺ ស្ពានដែលត្រូវបានកត់ត្រាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មីមានបីខ្សែ ៖ ស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហាន ស្ពានទន្លេយ៉ងហ្សេក្រុងណានជីង និងស្ពានហុងកុង-ជូហៃ-ម៉ាកាវ។ ស្ពានធំៗទាំង៣នេះ ជាសមិទ្ធផលផ្លែផ្កានៃផែនការប្រាំឆ្នាំអំឡុងពេលខុសគ្នា ជាពិសេសស្ពានហុងកុង-ជូហៃ-ម៉ាកាវ ជាស្ពានឆ្លងសមុទ្រដែលវែងជាងគេបំផុតលើពិភពលោក ហើយវាត្រូវបានសាងសង់ជាឯករាជ្យដោយប្រទេសចិន។ […]