ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប (Danong Development Group) គំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

  ខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។ លោកប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទ រួមមាន៖ ១/ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ២/ ការបង្កាត់ពូជនិងដាំពោត ៣/ ការដាំដុះដំឡូងមី […]

ព័ត៌មានជាតិ

ភាពយន្តចិនជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន-អាមេរិក ដែលបានបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារអន្តរជាតិ

ថ្ងៃទី១០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ទីផ្សារភាពយន្តអាមេរិកលើកទី៤៥បានបិទបញ្ចប់នៅក្រុងឡាសវេហ្គាស ភាពយន្តចិនមានភាពពេញនិយមខ្លាំង។ក្នុងអំឡុងពេលរៀបចំសកម្មភាពនេះ ក្រុមហ៊ុនសហការផលិតភាពយន្តចិននៃក្រុមហ៊ុនភាពយន្តចិនគ្រុបបានបង្កើត “ពន្លាពិព័រណ៍ភាពយន្តចិន” ដែលប្រមូលផ្តុំនូវធនធានភាពយន្តគុណភាពខ្ពស់ដែលមកពីស្ថាប័នភាពយន្តចិនចំនួន៥៥ ដើម្បីតាំងបង្ហាញពីសមទ្ធិផលនៃការអភិវឌ្ឍចុងក្រោយបំផុតនៃខ្សែភាពយន្តចិន និងបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសាន់ហ្វ្រាន់ស៊ីស្កូកាលពីឆ្នាំ២០២៣ អ្នកដឹកនាំនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួមស្តីពីការបង្កើនការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនរវាងប្រទេសចិននិងអាមេរិក។ក្នុងនាមជានាមប័ណ្ណថ្មីរបស់ប្រទេសចិន ភាពយន្តចិនមានសន្ទុះអភិវឌ្ឍយ៉ាងខ្លាំងក្នុងឆ្នាំ២០២៤នេះ ភាពយន្តជាច្រើនទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារអាមេរិកខាងជើង ខ្សែភាពយន្តដែលមានគុណភាពខ្ពស់បានលេចចេញជាបន្តបន្ទាប់ និងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានភាពយន្តអាមេរិក ប្រការនេះបានជំរុញមួយកម្រិតទៀតនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងអាមេរិក៕

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្នុងគោលបំណងជំរុញដល់ការអនុវត្ត និងការរៀបចំកម្មវិធីសិក្សាផ្នែកឌីជីថល កម្មវិធីលើកកម្ពស់ការយល់ដឹងនានាដោយប្រើប្រាស់ក្របខណ្ឌ អ.ឌ.ប.ពដែលបានរៀបចំ និងដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្របខណ្ឌសមត្ថភាពនេះបានកំណត់ស្តង់ដាសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគួរមាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងស្របតាមទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះមានចក្ខុវិស័យប្រែក្លាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅជា សេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ធុរជន និងពលរដ្ឋ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាឯកសារយោងដ៏មានសារៈសំខាន់សម្រាប់ក្រសួងស្ថាប័ន គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ក្នុងការពិនិត្យឡើងវិញនិងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល វាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព. និងប្រើប្រាស់ជាមូលដ្ឋានដាក់ចេញនូវគោលនយោបាយឬយុទ្ធសាស្ត្រលើកកម្ពស់ អ.ឌ.ប.ព. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានបែងចែកជា ៨ ចង្កោមធំៗ ដែលមានសមត្ថភាពសរុបចំនួន ១១៤ និងមាន៣កម្រិត […]

ព័ត៌មានជាតិ

មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤

ភ្នំពេញ៖ មហាជនមកពីគ្រប់ស្រទាប់វណ្ណៈ រួមមានថ្នាក់ដឹកនាំ សិស្ស និស្សិតមន្ត្រីរាជការ អាជីវករ និងអ្នកសារព័ត៌មានបានបង្ហាញការគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែល បានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ អ្នកដែលបានចូលរួមក្នុង “ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”បានចាត់ទុកថា ព្រឹត្តិការណ៍នេះ បានជំរុញនូវទំនាក់ទំនងវប្បធម៌ មនោសញ្ចេតនាកាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រជាជនប្រទេសទាំងពីរ។ កញ្ញាឆាយ ចន្ទសាវិដដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨នេះ ព្រោះជាការផ្លាស់ប្ដូរនូវវិស័យភាពយន្តនៃប្រទេសទាំងពីរជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។ សំឡេង៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានចូលរួមកម្មវិធីបើកដំណើរភាពយន្តចល័តកម្ពុជាចិន លើកទី៨ ព្រោះមានរឿងល្អមើល បច្ចេកទេសថតល្អ កម្រិតរូបភាពច្បាស់ និងធ្វើឱ្យយើងទទួលបានបទពិសោធថ្មីៗ ។ ហើយនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរយើងផងដែរ ។ » ជាមួយគ្នានេះលោកអ៊ួង ភារុណ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិនដែលបានបង្កើតព្រឹត្តិការចាក់បញ្ចាំងភាពយន្តនេះ ក្នុងន័យជួយដល់ការកម្សាន្តផង និងរឹតចំណងមិត្តភាពផង។ សំឡេង៖ « ខ្ញុំគិតថា ការផ្លាស់ប្ដូរវប្បធម៌តាមរយៈព្រឹត្តិការណ៍នេះ គឺល្អណាស់ ព្រោះបាននាយករឿងល្អៗពីប្រទេសចិនមកចាក់បញ្ចាំងនៅទូរទាំងប្រទេសឱ្យប្រជាពលរដ្ឋយើងបានទស្សនាដោយសេរី។ ជាមួយគ្នានេះភាពយន្តខ្មែរយើងឥឡូវក៏មានការរីកចម្រើនផងដែរក្នុងសម័យថ្មីនេះ» ។ […]

ព័ត៌មានជាតិ

សន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុងរវាងប្រទេសយើងទាំងពីរ

ភ្នំពេញ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំពឹងថា ការរៀបចំនូវសន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត-ក្រុងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។   ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនព្រឹកថ្ងៃទី២៥ខែតុលានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន។ ការរលើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ហើយតម្រូវឱ្យមានការសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ក្រោយពីទទួលបានការឯកភាពនេះរួចមក គឺកាលពីសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំ«កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ចដើម្បីត្រៀមរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមក្រោមអធិបតីភាពឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលនិងជា ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់នាំជាច្រើនរូបនៃសមាគម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា សន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា និងចិន៖ […]

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ប្រព័ន្ធស្រោចស្រពជាច្រើន កំពុងត្រូវបានកសាងនៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការពលរដ្ឋ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងកសាងនូវប្រព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត នៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ទាំងសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ។   ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយទឹក គឺមានសារសំខាន់ណាស់ ។ ការកសាងទំនប់ ប្រឡាយ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ តូចធំនានា ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ កំពុងត្រូវបានជំរុញធ្វើជាច្រើនកន្លែងទៀត ។   សម្ដេចធិបតី បានបន្តថា ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រ ដែលកំពុងត្រូវបានសាងសង់បច្ចុប្បន្ននេះ មាន អាងស្ដុកទឹកធំៗចំនួន២ គឺទំនប់ស្ទឹងដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលអាចស្ដុកទឹកបានជាង ១៦៣លានម៉ែត្រគីប ចំណាយថវិកាជាង៨៥លានដុល្លារ និងទំនប់ដងកាំបិត ក្នុងខេត្តកំពង់ធំ ចំណាយជាង១៦៦លានដុល្លារ […]

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមើលឃើញថា ទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានចាត់ទុកថាទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ ហើយមានលក្ខណៈស៊ីជម្រៅ រឹងមាំ ដោយបានគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ថា មកដល់ពេលនេះ មិត្តភាពកម្ពុជា និងចិនបានក្លាយជាមិត្តភាពដែកថែប និងមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ។ ឯកឧត្តមជា ច័ន្ទបរិបូណ៍លើកឡើងដូច្នេះថា៖« មិត្តភាពប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពយូរអង្វែង ដែលយើងអាចវាយតម្លៃបាន គឺជាកិច្ចសហប្រតិបត្តិការក្នុងនាមជាមិត្តភាព ស្មើភាព ស្មើសិទ្ធិ  មិនលូកលាន់កិច្ចការផ្ទៃក្នុង រវាងគ្នានិងគ្នាឡើយ ។ ប្រទេសចិន តែងតែផ្តល់ឱកាសផ្តល់លទ្ធភាព និងស្វ័យគិតរបស់ប្រទេសនីមួយៗ ដែលប្រទេសចិនមិនកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ » សូមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងគំរូមួយសម្រាប់ពិភពលោករៀនសូត្រតាម ព្រោះថា មិនថាស្ថិតក្នុងកាលៈទេសៈណាទេ មហាមិត្តទាំងពីរតែងតែប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជួយគាំទ្រគ្នាជានិច្ច។ ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងល្អ មានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីជាង២ពាន់ឆ្នាំមកហើយ ដោយប្រទេសទាំងពីរបានភ្ជាប់នូវទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨៕

ព័ត៌មានជាតិ

សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីបានប្រារព្ធធ្វើនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី

នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។ លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។ លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជននៃប្រទេសទាំងពីរចិននិងអ៊ីតាលី។ ពួកយើងនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអ៊ីតាលី ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃប្រទេសចិននិងអ៊ីតាលី ជំរុញយ៉ាងស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងអ៊ីតាលីទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន៕

ព័ត៌មានជាតិ

លោកLi Qiangនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

លោកLi Qiangនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា   កាលពីថ្ងៃទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសកម្ពុជា ដើម្បីពន្លឿនការតភ្ជាប់រវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជាដោយផ្សារភ្ជាប់ជាមួយតម្រូវការនៃការអភិវឌ្ឍ និងរួមគ្នាអនុវត្តទម្រង់ថ្មី នៃផែនការសកម្មភាពស្តីពីសហគមន៍រួមវាសនាចិន-កម្ពុជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ប្រទេសចិនលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនកាន់តែច្រើនទៅបណ្តាក់ទុន និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយរីករាយនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីកម្ពុជា។ ប្រទេសចិនមានឆន្ទៈពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកម្ពុជា ដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានថ្លែងថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ។ ប្រទេសកម្ពុជាមានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ការវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់និងសន្តិសុខ រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន […]

ព័ត៌មានជាតិ

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។   ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ […]