ព័ត៌មានសន្តិសុខសង្គម

ចុះបង្រ្កាបគ្រឿងញៀន

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានបទបញ្ជារបស់ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងបុស្តិ៍សង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ រួមជាមួយនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាល នៅសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ២២នាក់ រួមទាំងវត្ថុតាងមួយចំនួន។

  1. បច្ចុប្បន្នមុខសញ្ញាទាំង២២នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕

 

Leave a Reply

Your email address will not be published.