នៅសាលប្រជុំរដ្ឋបាលស្រុកព្រៃកប្បាស លោក ឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោក អុិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណអធិបតី ក្នុងពិធីប្រកាស មុខតំណែង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដែលមានការចូលរួមពី លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រី ប្រធានការិយាល័យ អង្គភាពជុំវិញស្រុក លោក លោកស្រី មេឃុំ-នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទាំង១៣ និងមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរងខេត្ត លោកនាយសេនាធិការ លោកនាយសេនាធិការរង លោក លោកស្រីប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យទាំងអស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង១០ ផងដែរ។