ព័ត៌មានជាតិ

ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប (Danong Development Group) គំរោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ

  ខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។ លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយ លើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា ។ លោកប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទ រួមមាន៖ ១/ ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ ២/ ការបង្កាត់ពូជនិងដាំពោត ៣/ ការដាំដុះដំឡូងមី […]

ព័ត៌មានជាតិ

ភាពយន្តចិនជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន-អាមេរិក ដែលបានបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារអន្តរជាតិ

ថ្ងៃទី១០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ទីផ្សារភាពយន្តអាមេរិកលើកទី៤៥បានបិទបញ្ចប់នៅក្រុងឡាសវេហ្គាស ភាពយន្តចិនមានភាពពេញនិយមខ្លាំង។ក្នុងអំឡុងពេលរៀបចំសកម្មភាពនេះ ក្រុមហ៊ុនសហការផលិតភាពយន្តចិននៃក្រុមហ៊ុនភាពយន្តចិនគ្រុបបានបង្កើត “ពន្លាពិព័រណ៍ភាពយន្តចិន” ដែលប្រមូលផ្តុំនូវធនធានភាពយន្តគុណភាពខ្ពស់ដែលមកពីស្ថាប័នភាពយន្តចិនចំនួន៥៥ ដើម្បីតាំងបង្ហាញពីសមទ្ធិផលនៃការអភិវឌ្ឍចុងក្រោយបំផុតនៃខ្សែភាពយន្តចិន និងបញ្ចូលកម្លាំងចលករថ្មីទៅក្នុងទីផ្សារភាពយន្តអន្តរជាតិ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលសាន់ហ្វ្រាន់ស៊ីស្កូកាលពីឆ្នាំ២០២៣ អ្នកដឹកនាំនៃប្រទេសចិននិងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពរួមស្តីពីការបង្កើនការផ្លាស់ប្តូរនៃប្រជាជននិងប្រជាជនរវាងប្រទេសចិននិងអាមេរិក។ក្នុងនាមជានាមប័ណ្ណថ្មីរបស់ប្រទេសចិន ភាពយន្តចិនមានសន្ទុះអភិវឌ្ឍយ៉ាងខ្លាំងក្នុងឆ្នាំ២០២៤នេះ ភាពយន្តជាច្រើនទទួលបានការពេញនិយមខ្លាំងនៅក្នុងទីផ្សារអាមេរិកខាងជើង ខ្សែភាពយន្តដែលមានគុណភាពខ្ពស់បានលេចចេញជាបន្តបន្ទាប់ និងទទួលបានការវាយតម្លៃខ្ពស់ពីមជ្ឈដ្ឋានភាពយន្តអាមេរិក ប្រការនេះបានជំរុញមួយកម្រិតទៀតនូវការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិននិងអាមេរិក៕

ព័ត៌មានជាតិ

សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្នុងគោលបំណងជំរុញដល់ការអនុវត្ត និងការរៀបចំកម្មវិធីសិក្សាផ្នែកឌីជីថល កម្មវិធីលើកកម្ពស់ការយល់ដឹងនានាដោយប្រើប្រាស់ក្របខណ្ឌ អ.ឌ.ប.ពដែលបានរៀបចំ និងដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្របខណ្ឌសមត្ថភាពនេះបានកំណត់ស្តង់ដាសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគួរមាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងស្របតាមទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះមានចក្ខុវិស័យប្រែក្លាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅជា សេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ធុរជន និងពលរដ្ឋ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាឯកសារយោងដ៏មានសារៈសំខាន់សម្រាប់ក្រសួងស្ថាប័ន គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ក្នុងការពិនិត្យឡើងវិញនិងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល វាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព. និងប្រើប្រាស់ជាមូលដ្ឋានដាក់ចេញនូវគោលនយោបាយឬយុទ្ធសាស្ត្រលើកកម្ពស់ អ.ឌ.ប.ព. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានបែងចែកជា ៨ ចង្កោមធំៗ ដែលមានសមត្ថភាពសរុបចំនួន ១១៤ និងមាន៣កម្រិត […]

ព័ត៌មានជាតិ

មហាជនគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន”លើកទី៨ ឆ្នាំ២០២៤

ភ្នំពេញ៖ មហាជនមកពីគ្រប់ស្រទាប់វណ្ណៈ រួមមានថ្នាក់ដឹកនាំ សិស្ស និស្សិតមន្ត្រីរាជការ អាជីវករ និងអ្នកសារព័ត៌មានបានបង្ហាញការគាំទ្រចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែល បានសម្ពោធជាផ្លូវការកាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ។ អ្នកដែលបានចូលរួមក្នុង “ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន”បានចាត់ទុកថា ព្រឹត្តិការណ៍នេះ បានជំរុញនូវទំនាក់ទំនងវប្បធម៌ មនោសញ្ចេតនាកាន់តែល្អប្រសើរឡើងថែមទៀតរវាងប្រជាជនប្រទេសទាំងពីរ។ កញ្ញាឆាយ ចន្ទសាវិដដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨នេះ ព្រោះជាការផ្លាស់ប្ដូរនូវវិស័យភាពយន្តនៃប្រទេសទាំងពីរជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន។ សំឡេង៖ « ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានចូលរួមកម្មវិធីបើកដំណើរភាពយន្តចល័តកម្ពុជាចិន លើកទី៨ ព្រោះមានរឿងល្អមើល បច្ចេកទេសថតល្អ កម្រិតរូបភាពច្បាស់ និងធ្វើឱ្យយើងទទួលបានបទពិសោធថ្មីៗ ។ ហើយនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរយើងផងដែរ ។ » ជាមួយគ្នានេះលោកអ៊ួង ភារុណ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិនដែលបានបង្កើតព្រឹត្តិការចាក់បញ្ចាំងភាពយន្តនេះ ក្នុងន័យជួយដល់ការកម្សាន្តផង និងរឹតចំណងមិត្តភាពផង។ សំឡេង៖ « ខ្ញុំគិតថា ការផ្លាស់ប្ដូរវប្បធម៌តាមរយៈព្រឹត្តិការណ៍នេះ គឺល្អណាស់ ព្រោះបាននាយករឿងល្អៗពីប្រទេសចិនមកចាក់បញ្ចាំងនៅទូរទាំងប្រទេសឱ្យប្រជាពលរដ្ឋយើងបានទស្សនាដោយសេរី។ ជាមួយគ្នានេះភាពយន្តខ្មែរយើងឥឡូវក៏មានការរីកចម្រើនផងដែរក្នុងសម័យថ្មីនេះ» ។ […]

ព័ត៌មានជាតិ

សន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុងរវាងប្រទេសយើងទាំងពីរ

ភ្នំពេញ៖ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំពឹងថា ការរៀបចំនូវសន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្ត-ក្រុងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំទ្វេដង។   ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនព្រឹកថ្ងៃទី២៥ខែតុលានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនមានប្រសាសន៍ថា ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកកម្ពុជាកាន់តែច្រើន។ ការរលើកឡើងបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៍អនុញ្ញាតឱ្យសមាគមមិត្តភាពកម្ពុជា-ចិន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤ ហើយតម្រូវឱ្យមានការសហការជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ ក្រោយពីទទួលបានការឯកភាពនេះរួចមក គឺកាលពីសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្តាលសមាគមមិត្តភាពកម្ពុជា-ចិនមានរៀបចំ«កិច្ចប្រជុំរៀបចំគណៈកម្មាធិការចំពោះកិច្ចដើម្បីត្រៀមរៀបចំសន្និសីទខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ឆ្នាំ២០២៤» ក្រោមក្រោមអធិបតីភាពឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលនិងជា ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងថ្នាក់នាំជាច្រើនរូបនៃសមាគម។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា សន្និសីទ«ខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន»ឆ្នាំ២០២៤ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា និងចិន៖ […]

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ប្រព័ន្ធស្រោចស្រពជាច្រើន កំពុងត្រូវបានកសាងនៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការពលរដ្ឋ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងកសាងនូវប្រព័ន្ធធារាសាស្ត្រធំៗបន្ថែមទៀត នៅតាមបណ្ដាខេត្ត ដើម្បីបំពេញតម្រូវការរបស់ ប្រជាពលរដ្ឋ ទាំងសម្រាប់ការស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ ។   ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៤ ខែតុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយទឹក គឺមានសារសំខាន់ណាស់ ។ ការកសាងទំនប់ ប្រឡាយ អាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រ តូចធំនានា ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ កំពុងត្រូវបានជំរុញធ្វើជាច្រើនកន្លែងទៀត ។   សម្ដេចធិបតី បានបន្តថា ក្នុងចំណោមប្រព័ន្ធធារាសាស្ត្រ ដែលកំពុងត្រូវបានសាងសង់បច្ចុប្បន្ននេះ មាន អាងស្ដុកទឹកធំៗចំនួន២ គឺទំនប់ស្ទឹងដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលអាចស្ដុកទឹកបានជាង ១៦៣លានម៉ែត្រគីប ចំណាយថវិកាជាង៨៥លានដុល្លារ និងទំនប់ដងកាំបិត ក្នុងខេត្តកំពង់ធំ ចំណាយជាង១៦៦លានដុល្លារ […]

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានមើលឃើញថា ទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានចាត់ទុកថាទំនាក់ទំនងកម្ពុជាចិនជាទំនាក់ទំនងស្មើភាព និងស្មើសិទ្ធិ ហើយមានលក្ខណៈស៊ីជម្រៅ រឹងមាំ ដោយបានគោរពគ្នាទៅវិញទៅមក។ ឯកឧត្តមជា ច័ន្ទបរិបូរណ៍រដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ថា មកដល់ពេលនេះ មិត្តភាពកម្ពុជា និងចិនបានក្លាយជាមិត្តភាពដែកថែប និងមានទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ។ ឯកឧត្តមជា ច័ន្ទបរិបូណ៍លើកឡើងដូច្នេះថា៖« មិត្តភាពប្រទេសយើងទាំងពីរមានលក្ខណៈជាមិត្តភាពយូរអង្វែង ដែលយើងអាចវាយតម្លៃបាន គឺជាកិច្ចសហប្រតិបត្តិការក្នុងនាមជាមិត្តភាព ស្មើភាព ស្មើសិទ្ធិ  មិនលូកលាន់កិច្ចការផ្ទៃក្នុង រវាងគ្នានិងគ្នាឡើយ ។ ប្រទេសចិន តែងតែផ្តល់ឱកាសផ្តល់លទ្ធភាព និងស្វ័យគិតរបស់ប្រទេសនីមួយៗ ដែលប្រទេសចិនមិនកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ » សូមបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិនជាទំនាក់ទំនងគំរូមួយសម្រាប់ពិភពលោករៀនសូត្រតាម ព្រោះថា មិនថាស្ថិតក្នុងកាលៈទេសៈណាទេ មហាមិត្តទាំងពីរតែងតែប្រកៀកស្មាគ្នាយ៉ាងរឹងមាំ ជួយគាំទ្រគ្នាជានិច្ច។ ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងល្អ មានប្រវត្តិទំនាក់ទំនងជាប្រពៃណីនិងជាមេត្រីភាពតាំងពីជាង២ពាន់ឆ្នាំមកហើយ ដោយប្រទេសទាំងពីរបានភ្ជាប់នូវទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨៕

ព័ត៌មានជាតិ

សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីបានប្រារព្ធធ្វើនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី

នៅថ្ងៃទី ១៤ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីឈ្មោះ”ណាត់ជួបគ្នាពីចម្ងាយឆ្ងាយ រួមគ្នាសំណេះសំណាលពីកិច្ចសហប្រតិបត្តិការថ្មី” ។ លោកស្រីDaniela Santanchèរដ្ឋមន្រ្តីក្រសួងទេសចរណ៍អ៊ីតាលីបានថ្លែងថា ឆ្នាំ២០២៤គឺជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលី អ៊ីតាលីនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចិនឥតឈប់ឈរ ។ការបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិននិងអ៊ីតាលី វាសមស្របនឹងផលប្រយោជន៍ផ្នែកសន្តិសុខនិងអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ ក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។ លោកស្រីXingBoអគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី២០នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងអ៊ីតាលីផងដែរ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាការយល់ដឹងពីគ្នានិងភាពជិតស្និទ្ធជាមួយគ្នារវាងប្រជាជននៃប្រទេសទាំងពីរចិននិងអ៊ីតាលី។ ពួកយើងនឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអ៊ីតាលី ពិពណ៌នាឱ្យបានល្អនូវរឿងរ៉ាវនៃប្រទេសចិននិងអ៊ីតាលី ជំរុញយ៉ាងស៊ីជម្រៅនូវការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងអ៊ីតាលីទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន៕

ព័ត៌មានជាតិ

លោកLi Qiangនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

លោកLi Qiangនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា   កាលពីថ្ងៃទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសកម្ពុជា ដើម្បីពន្លឿនការតភ្ជាប់រវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និង “យុទ្ធសាស្ត្របញ្ចកោណ” របស់កម្ពុជាដោយផ្សារភ្ជាប់ជាមួយតម្រូវការនៃការអភិវឌ្ឍ និងរួមគ្នាអនុវត្តទម្រង់ថ្មី នៃផែនការសកម្មភាពស្តីពីសហគមន៍រួមវាសនាចិន-កម្ពុជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ប្រទេសចិនលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនកាន់តែច្រើនទៅបណ្តាក់ទុន និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយរីករាយនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីកម្ពុជា។ ប្រទេសចិនមានឆន្ទៈពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកម្ពុជា ដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។ ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានថ្លែងថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ។ ប្រទេសកម្ពុជាមានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ការវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់និងសន្តិសុខ រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន […]

ព័ត៌មានជាតិ

ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់ពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

  នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។   ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាស៊ានឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់» នឹងផ្តោតទៅលើការជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងការលើកកម្ពស់ទំនាក់ទំនងជាមួយដៃគូខាងក្រៅរបស់អាស៊ានតាមរយៈយន្តការនានា ដែលដឹកនាំដោយអាស៊ានក្នុងគោលដៅលើកកម្ពស់ការតភ្ជាប់ និងភាពធន់នៅក្នុងតំបន់ និងក្រៅតំបន់ […]

ព័ត៌មានជាតិ

ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, និង ឯកឧត្តម កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធចូលរួម ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។ វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡង […]

ព័ត៌មានជាតិ

រយៈពេល៦ថ្ងៃមានពលរដ្ឋជិះរថយន្តក្រុងមិនបង់ប្រាក់ទៅមកតាមបណ្ដាខេត្តជាង ៧ម៉ឺននាក់

  រយៈពេល ៦ថ្ងៃដែលរាជរដ្ឋាភិបាលផ្ដល់រថយន្តក្រុងជិះដោយមិនបង់ប្រាក់ទៅមកតាមបណ្ដាខេត្តក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ មានពលរដ្ឋជាង ៧ម៉ឺននាក់បានទទួលសេវានេះ។   លោកស្រី ដោ សម្ផស្ស នាយកទីចាត់ការរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះថា រយៈពេល០៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧១.៣៦០នាក់ បានទទួលសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់ ដើម្បីទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេសទៅលេងកម្សាន្តខេត្តភាគឦសាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ប្រកបដោយផាសុកភាព សុវត្ថិភាព និងរីករាយ។   លោកស្រី ដោ សម្ផស្ស បន្ថែមថា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បងប្អូនប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ ជួយសម្រាលបន្ទុកចំណាយលើការធ្វើដំណើរបានយ៉ាងច្រើន។   គួររំលឹកថា ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនកម្មករ និយោជិត […]

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល៖ លើកឡើងពីគម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង ក្នុងនោះមានគម្រោងប្រវត្តិសាស្ត្រលើកទី១ សម្រាប់កម្ពុជា ដើរដោយកម្លាំងខ្យល់

  ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។ នៅក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងអំពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃប្រមាណ ៥៧៩០លានដុល្លារអាមេរិក ដែលគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុម័យកាលពីសប្ដាហ៍កន្លងទៅនេះ។ ឯកឧត្តម កែវ រតនៈ បានអះអាងថា គម្រោងវិនិយោគដែលទើបគណៈរដ្ឋមន្ដ្រីអនុម័តនេះ មានគម្រោងមួយដែលជាគម្រោងប្រវត្តិសាស្ដ្រសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងទាំង២៣គម្រោងនេះ មានទុនវិនិយោគសរុបចំនួន ៥,៧៩០លានដុល្លារអាម៉េរិកមានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ដែលសុទ្ធតែជាថាមពលស្អាតមានរហូតដល់ ២១គម្រោង ពោលក្នុងនោះរួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ […]

ព័ត៌មានជាតិ

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន

កម្ពុជា-ចិនរៀបចំកិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជន ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២៤នៅរាជបណ្ឌិត្យភាកម្ពុជាបានរៀបចំកិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤ជាមួយនឹងប្រធានបទ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា   យុវជន គឺជាសសរទ្រូង  ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ ដូច្នេះហើយយុវជន ត្រូវតែខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសាវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម វ៉ាងវិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា  កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ ។ សំឡេង៖ « ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ហើយម្ចាស់ការក្នុងការអភិវឌ្ឍ […]

ព័ត៌មានជាតិ

ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !

  តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។   ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។   រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។   ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន […]

ព័ត៌មានជាតិ

ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនិងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ

ព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ អគារភាតរភាព ឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការនិងជាអនុប្រធាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍»។

ព័ត៌មានជាតិ

សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា

សហរដ្ឋអាម៉េរិក និងកម្ពុជាបានសហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-អាម៉េរិក លើកទី១នេះបានក្លាយជារបៀបវារៈថ្មីនៃកិច្ចសន្ទនាផ្លូវការដើម្បីស្ដាប់និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក អនុវត្តក្រោមស្មារតីសហការនិងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់និងវិនិយោគិនថ្មីៗ តាមរយៈបង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជនទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវីធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា។   ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាដើម្បីចូលរួមក្នុងកិច្ចសន្ទនាឱកាសនេះ។ […]

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៊ី លើកទី១៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ។   កិច្ចប្រជុំនេះត្រូវបានដឹកនាំរួមគ្នាដោយ ឯកឧត្តម MALAITHONG KOMMASITH រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ និងជាប្រធានអង្គប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ និងឯកឧត្តម VLADIMIR ILYICHEV អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងតាមដាននិងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-រុស្ស៊ី និងកម្មវិធីកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។  

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់លើផែនការប្រាំឆ្នាំ

  ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។ តែមប្រៃសណីយ៍ចាស់ៗមួយឈុតដែលចេញនៅឆ្នាំ១៩៥៨បានបង្ហាញពីវិស័យដែលចិនអនុវត្តផែនការប្រាំឆ្នាំទីមួយពោលគឺ៖  ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកសិកម្ម គមនាគមន៍និងដឹកជញ្ជូន។ គំរូដែលតំណាងឱ្យលទ្ធផលជោគជ័យនៃគមនាគមន៍គឺស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហានដែលមានរថភ្លើងនិងយានយន្តបរទៅមកលើស្ពាន ខណៈនាវាដឹកទំនិញបរឆ្លងកាត់នៅក្រោមស្ពាន។ ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី  ចាំបាច់ត្រូវលើកឡើងពីស្ពានឆ្លងទន្លេយង់ហ្សេដំបូងបង្អស់  ចាំបាច់ត្រូវលើកឡើងពីបទពិសោធន៍ចិននៅពីក្រោយការសាងសង់នេះ ពោលគឺ ៖ ផែនការប្រាំឆ្នាំ។ ពេលប្រទេសចិនថ្មីបង្កើតឡើង ត្រូវបានប្រទេសលោកខាងលិចកាត់ផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច និងឧស្សាហកម្មទន់ខ្សោយយ៉ាងខ្លាំង។ ការអនុវត្តផែនការប្រាំឆ្នាំទីមួយ បានធ្វើឱ្យចិនថ្មីអាចបង្កើតស្ថាប័នឧស្សាហកម្មផលិតយន្តហោះ រថយន្ត ម៉ាស៊ីនធុនធ្ងន់ដែលមិនធ្លាប់មានពីមុនមកយ៉ាងឆាប់រហ័ស ខណៈតំបន់ភាគកណ្តាលចិនដែលទីក្រុងអ៊ូហានស្ថិតនៅ  អាចបង្កើតសហគ្រាសមួយចំនួនធំក្នុងការផលិតដែកថែប ធ្យូងថ្ម កម្លាំងអគ្គីសនីជាដើម  ដែលបានក្លាយជាទម្រង់មូលដ្ឋាននៃឧស្សាហកម្មរបស់ប្រទេសចិន។ រឿងគួឱ្យចាប់អារម្មណ៍មួយគឺ ស្ពានដែលត្រូវបានកត់ត្រាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មីមានបីខ្សែ ៖ ស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហាន  ស្ពានទន្លេយ៉ងហ្សេក្រុងណានជីង និងស្ពានហុងកុង-ជូហៃ-ម៉ាកាវ។ ស្ពានធំៗទាំង៣នេះ ជាសមិទ្ធផលផ្លែផ្កានៃផែនការប្រាំឆ្នាំអំឡុងពេលខុសគ្នា  ជាពិសេសស្ពានហុងកុង-ជូហៃ-ម៉ាកាវ  ជាស្ពានឆ្លងសមុទ្រដែលវែងជាងគេបំផុតលើពិភពលោក ហើយវាត្រូវបានសាងសង់ជាឯករាជ្យដោយប្រទេសចិន។  […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ កីឡារស់ក្នុងសន្តិភាព ជាការបញ្ជាក់ពីភាពដ៏រុងរឿងឆ្ពោះទៅកាន់ភាពជោគជ័យបន្តិចម្តងៗ

  ថ្លែងក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ខេត្តព្រៃវែង ឆ្នាំ២០២៤ នៅទីលានកីឡដ្ឋានមន្ទីរអប់រំ យុវជន និងកីឡខេត្តព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលេចនូវពាក្យមួយឃ្លាថា “កីឡារស់នៅក្នុងសន្តិភាព” ដកស្រង់ចេញពីចម្រៀងមួយបទ ដែលពាក្យមួយឃ្លានេះធ្វើឱ្យសាធារណជន ងាយស្រួលអាន នឹងងាយស្រួលចាំ ប៉ុន្តែអាចពិបាកយល់បន្តិច។   ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា កីឡារស់ក្នុងសន្តិភាព គឺជាការខិតខំប្រឹងប្រែងរបស់ប្រមុខថ្នាក់ដឹកនាំ តាំងពីអាណត្តិមុន រហូតមកដល់បច្ចុប្បន្ន ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យវិស័យកីឡាកាន់រីកលូតលាស់ មានឈ្មោះបោះសំលេង ទាំងលើឆាកជាតិ និងអន្តរជាតិ ជាក់ស្តែងថ្ងៃនេះជាព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់ខេត្តព្រៃវែង ដែលមានការប្រមូលផ្ដុំយុវជន សិស្សានុសិស្ស ព្រមទាំងមហាជន បានចូលរួមលើកទឹកចិត្តសាទរចំពោះលទ្ធផល និងជោគជ័យដែលទទួលបាន នេះ គឺជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំមួយ របស់យើងទាំងអស់គ្នា ដែលរស់ក្រោមដំបូលនៃសុខសន្តិភាព។   ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅសាធារណរដ្ឋកូរ៉េ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងក្ដីរីករាយ ដែលបានជួបលោកប្រធានក្រុមហ៊ុន SK Securities នៅពេលសម្ដេចអញ្ជើញមកកាន់ទីក្រុងអ៊ីនឈាន់ សាធារណរដ្ឋកូរ៉េ។ លោកប្រធានក្រុមហ៊ុន Jung Jun-Ho បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូ ហើយបានលើកឡើងថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជាដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។ លោកប្រធានក្រុមហ៊ុន បានជម្រាបសម្ដេចតេជោថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោក ចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។ លោកបានរំលឹកថានៅពេលទស្សនកិច្ចរបស់សម្ដេចធិបតីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។ លោក Jung […]

ព័ត៌មានជាតិ

វេទិកាស្តីពី ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស

ភ្នំពេញ÷ ការលើកកម្ពស់ផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ធ គឺជាកក្តាចាំបាច់បំផុត ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាល គឺជាស្ថាប័នជំនាញ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ទាំងនេះ។ ដើម្បីឲ្យអ្នកសារព័ត៌មានបានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានតាមគោលដៅ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ទើបក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល បានរៀបចំវេទិកាពិភាក្សាដោយលើកយកប្រធានបទ<<ស្ថានភាពសុខាភិបាលកម្ពុជា បញ្ហាប្រឈម និងឪកាស>> ដើម្បីបង្ហាញពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារ របស់ក្រសួងសុខាភិបាល ដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាព នៃវិស័យជាអាទិភាព ការពង្រឹងសេវាសាធារណៈតាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿររបស់ប្រជាពលរដ្ឋ។ វេទិកាពិភាក្សានេះរៀបចំឡើងនៅឯសាលប្រជុំនៃមន្ទីរពេទ្យកាល់ម៉ែត តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឈាង រ៉ា រដ្ធមន្រ្តីក្រសួងសុខាភិបាល ដោយមានការចូលរួមពី រដ្ធលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញផ្នែកសុខាភិបាល និងអ្នកសារព័ត៌មានអាជីពសរុបចំនួន 56 ស្ថាប័ន ស្មើ ៧០ នាក់ ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។ […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

គ្រូបង្រៀនចិននៅកម្ពុជាដើរតួនាទីដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី

ភ្នំពេញ៖ កម្ពុជានិងចិនបានចាត់ទុកគ្រូបង្រៀនជនជាតិចិន នៅក្នុងប្រទេសកម្ពុជាដើរតួនាទីដ៏សំខាន់ ក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមវាសនារួម។ ថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនចិន នៅស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជានិងចិនបានជំរុញការផ្លាស់ប្តូរប្រជាជននិងវប្បធម៌ មានប្រវត្ថិសាស្ត្រដ៏យូលង់មកហើយ។ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងកាន់តែរីកចម្រើន នៅប៉ុន្មានចុងក្រោយនេះ ជាពិសេស ភាគីចិនបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ហើយវត្តមានយ៉ាងសកម្មរបស់គ្រូបង្រៀនចិន នៅកម្ពុជាគឺជានិម្មិតសញ្ញានៃការផ្លាស់ប្តូរទំនាក់ទំនងកាន់តែរឹងមាំ។ គ្រូជនជាតិចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពួកគេបាននាំមកនូវការអប់រំប្រកបដោយគុណភាព ចំណេះដឹងជ្រាលជ្រៅបង្ហាត់បង្រៀននៅកម្ពុជា ហើយបានជាស្ពានផ្សារភ្ជាប់វប្បធម៌ប្រទេសទាំងពីរ ជំរុញការស្គាល់ពីគ្នា កាន់តែច្បាស់រវាងប្រជាជាតិទាំងពីរ។   ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា វិស័យមូលធនមនុស្សគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង។ វត្តមានរបស់គ្រូបង្រៀនចិននៅកម្ពុជាបានចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស ដោយមានសិស្សានុសិស្សខ្មែរកាន់តែច្រើន រៀនភាសាចិន ជាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ។   បើតាមឯកឧត្តម ចាប់តាំងពីឆ្នាំ២០០៩មក រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនមកប្រទេសកម្ពុជា រាប់ពាន់នាក់ ហើយនៅឆ្នាំ២០២៤នេះ មានចំនួនជាង៣០០នាក់បន្ថែមទៀត។ ឯកឧត្តមសង្ឃឹមថា គ្រូបង្រៀនចិននឹងខិតខំបំពេញការងារ […]

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព

ក្នុងឱកាសនៃជំនួប ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីនបានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា ។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។ សម្ដេចធិបតីបានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីផងដែរ ៕

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀង រៀបចំដោយវេទិកាចំណេះដឹងពិភពលោក

(អ៉ីនឆន់, កូរ៉េខាងត្បូង)៖ នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។ ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៉ីនឆន់ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក បានចំណាយពេលវេលាអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence)» ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។ សម្តេចតេជោ […]

ព័ត៌មានជាតិ

ដំណើរកម្សាន្តទិសឦសានជើងដំបូងបានបញ្ចប់ដោយជោគជ័យ ប្រកបដោយភាពសប្បាយរីករាយ និងភាពជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី

ដំណើរកម្សាន្តទិសឦសានជើងទី១ ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍នេះ បានបញ្ចប់ដោយជោគជ័យ។ អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយ និងជំនឿជឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលដៅដើម្បីឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំដូចជា បង្គោលព្រំដែន ប៉ុស្តិ៍នគរបាលការពារព្រំដែន ផ្លូវក្រវាត់ព្រំដែន អមដោយផ្ទះប្រជាពលរដ្ឋ រួមទាំងផលដំណាំ ចំការកៅស៊ូ ដំឡូងមី ការចិញ្ចឹមសត្វ ពិសេសការនេសាទត្រីរបស់ប្រជាពលរដ្ឋនៅតាមអូព្រំដែនជាដើម។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋមិនត្រឹមតែបានដើរកម្សាន្តតាមផ្លូវក្រវាត់ព្រំដែនដែលពួកគេមិនដែលបានធ្វើកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានទទួលចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងការងារព្រំដែនដើម្បីជាដើមទុនដ៏សំខាន់អំពីបញ្ហាព្រំដែន។ ដំណើរកម្សាន្តនេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។ […]

ព័ត៌មានជាតិ

ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្ប: និងក្រុមហ៊ុនទេសចរណ៍មួយចំនួនចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨ (ITE-HCMC 2024) ក្រោមប្រធានបទ “Sustainable Travel, Creating Future“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ។

ដោយបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ក្រុមសិល្ប: និងក្រុមហ៊ុនទេសចរណ៍មួយចំនួនចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញ លើកទី១៨ (ITE-HCMC 2024) ក្រោមប្រធានបទ “Sustainable Travel, Creating Future“ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ។   ពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការពិព័រណ៍ ITE HCMC 2024 បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងនោះគណៈអធិបតីនៃពិព័រណ៍បានអញ្ជើញទស្សនកិច្ច (VIP Tour) ពន្លាក្រសួងទេសចរណ៍កម្ពុជា ដែលមានការសម្តែងសិល្ប:ស្វាគមន៍យ៉ាងកក់ក្តៅនូវវត្តមានគណៈប្រតិភូ និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិជាច្រើនរូប ព្រមទាំងមានការថតរូប និងចែកជូនវត្ថុអនុស្សាវរីយ៍ផងដែរ។ With the approval of the Royal Government, H.E. So Mara, Secretary of State […]

ព័ត៌មានជាតិ

សែនក្រអូប០១៖ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ប្រគល់វិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីដល់សិស្សមេធាវីជំនាន់ទី ១៥ ដល់ជំនាន់ទី ១៩ និង ប្រគល់វិញ្ញាបនបត្រ សុក្រឹតការវិជ្ជាជីវៈមេធាវីដល់សិក្ខាកាមមេធាវីវគ្គទី៣ ដល់វគ្គទី១៦ សរុបចំនួន ១ ៦៦០ នាក់។

វិជ្ជាជីវៈមេធាវី ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌។ បេសកកម្មរបស់មេធាវី គឺចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។ ទោះបីជាវិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈ សេរី និងឯករាជ្យ ប៉ុន្តែវិជ្ជាជីវៈនេះ ត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ និងវិធានវិជ្ជាជីវៈ។ វិជ្ជាជីវៈមេធាវីនិយាយដោយឡែក ជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួម លើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋតាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតកម្រៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ កម្មករនិយោជិត គ្រូបង្រៀនដោយឥតគិតកម្រៃ និងការផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ថ្នាក់ដឹកនាំភូមិ និងសាធារណជនទូទៅ។ រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បាន កំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពិសេសបច្ចេកវិទ្យាឌីជីថល។ ដូច្នេះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសបានឆ្លើយតបទៅនឹងកម្មភាពដែលបានកំណត់ក្នុងមុំទី៤ អាទិភាពការងារទី១ “លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ប្រសិទ្ធភាពបរិមាណ គុណភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ”។   […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមីសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមីសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជាតែងតាំងថ្មី ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។   ថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤

ព័ត៌មានសន្តិសុខសង្គម

តាកែវ៖ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី

  តាកែវ៖ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គហ្វឹកហ្វឺនសណ្តាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដែលមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យទាំងអស់ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការ គោលដៅ ប្រធានមជ្ឈមណ្ឌលសាលាបាល់ទាត់បាទី មេបញ្ជាការ កងអនុសេនាធំចល័ត និងប្អូនៗ យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី។ ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការខេត្ត បានចូលរួមអបអរសាទរដល់ប្អូនៗដែលទើបតែបានជ្រើសរើសចូលក្របខណ្ឌ នៃកងរាជអាវុធហត្ថថ្មី និងសូមផ្តាំផ្ញើ ត្រូវយកចិត្តទុកដាក់ ខិតខំហ្វឹកហាត់រៀនសូត្រ និងគោវិន័យ ឱ្យបានល្អប្រសើរ។

ព័ត៌មានសន្តិសុខសង្គម

លោកស្រី សួ ស្រីមុី ផ្ញើសារចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោកស្រី គាត លីហុង ព្រមទាំងក្រុមគ្រួសារ។

លោកស្រី សួ ស្រីមុី ផ្ញើសារចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះ លោកស្រី គាត លីហុង ព្រមទាំងក្រុមគ្រួសារ។   #សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ #សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា #កណ្ដាលផែនជ័យឧត្តម #សួស្រីមុី #soursreymey

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម   នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងច្រកទ្វារព្រំដែនគោក កម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី២ រវាងក្រុមការងារចម្រុះកម្ពុជា-វៀតណាម និងវៀតណាម-កម្ពុជា ដើម្បីដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម របស់ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ព័ត៌មានសន្តិសុខសង្គម

ចុះបង្រ្កាបគ្រឿងញៀន

នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីមានបទបញ្ជារបស់ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងបុស្តិ៍សង្កាត់ជ្រោយចង្វារ និងកម្លាំងប្រជាការពារសង្កាត់ រួមជាមួយនិងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះធ្វើរដ្ឋបាល នៅសង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានប្រមូលមុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន និងមុខសញ្ញាលួច បានចំនួន ២២នាក់ រួមទាំងវត្ថុតាងមួយចំនួន។ បច្ចុប្បន្នមុខសញ្ញាទាំង២២នាក់ និងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធីបន្ត៕  

ព័ត៌មានសន្តិសុខសង្គម

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយរបាយការណ៏ខែ សីហា ឆ្នាំ២០២៤

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ផ្ទាល់ដីអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៏ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះ អ.ហ.ផ.ទ និងមានភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំងពីរផងដែរវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

ព័ត៌មានសន្តិសុខសង្គម

ចាប់បានបីព្រលែងពីរតើវាជារឿងពិតដែលយ៉ាងណានចំពោះសមត្ថកិច្ច នៅក្នុង ស្រុកសន្ទុក? ???

ចាប់បានបីព្រលែងពីរតើវាជារឿងពិតដែលយ៉ាងណានចំពោះសមត្ថកិច្ច នៅក្នុង ស្រុកសន្ទុក? ???   ផ្សាយចេញពីរាជធានីភ្នំពេញ : ក្រុមគ្រួសារជនរងគ្រោះបាន ពឹងពាក់មកកាន់អង្គភាពផ្សារព័ត៌មានយើងឱ្យធ្វើការផ្សព្វផ្សាយនូវរឿងអយុត្តិធម៌ ដើម្បីឲ្យថ្នាក់ដឹកនាំ មេត្តាជ្រាបជាព័ត៌មាន ថ្មីៗនេះគ្រួសារជនរងគ្រោះបានពឹងពាក់មកកាន់អង្គភាពសារព័ត៌មានយើងហើយគាត់បាននិយាយរៀបរាប់ទាំងអួរដើមកដូច្នេះថាប្អូនប្រុសរបស់គាត់ត្រូវជនដៃដល់ចំនួន 3 នាក់បានព្រួតកាប់ទៅលើប្អូនប្រុសរបស់គាត់បណ្ដាលប៊ិះនិងបាត់បង់អាយុជីវិតដែលកើតហេតុនៅថ្ងៃទី 28 ខែ 5 ឆ្នាំ 2024 នៅក្នុងភូមិ ជាយក្រែង ឃុំបឹងល្វាស្រុកសន្ទុកខេត្តកំពង់ធំ។ ។ រីឯជនដៃដល់បីនាក់នោះដែលគេស្គាល់ឈ្មោះថា .ទីមួយមានឈ្មោះ .តឿតែមទីពីរមានឈ្មោះ .ឌុកវិត..ទីបីមានឈ្មោះយ៉េន មុន្នី۔۔۔۔ហើយអ្នកទាំងបីនាក់ដែលជាជនដៃដល់នោះគឺមិនមែនជាអ្នកភូមិស្រុក នៅទីនោះ នោះទេ គឺសុទ្ធតែមកពីខាងខេត្តត្បូងឃ្មុំ។ ហើយអាជ្ញាធរក៏មិនបានទទួលដឹងឮផងដែរក្នុងការដែលចូលមករស់នៅក្នុងភូមិឃុំខាងលើនេះ។ ហើយអ្នកទាំងបីនាក់នោះគឺម្ចាស់ចំការគឺជាអ្នកកាងឲ្យនៅពីក្រោយខ្នង។ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួននៅជនដៃដល់ទាំងបីនាក់នោះផងដែរ .តែដូចមិនមាន យុត្តិធម៌សម្រាប់ជនរងគ្រោះនោះទេព្រោះដោយគ្មានដំណោះស្រាយ។ជូនជនរងគ្រោះ គ្រួសារជនរងគ្រោះបានបន្តទៀតថា ដំបូងឡើយដោយ ជនដៃដល់ទាំងបីនាក់ ស្រែកឡូឡា នៅកៀផ្ទះរបស់ខ្លួន ស្រាប់តែប្អូនប្រុសរបស់ខ្លួនស្រែកទៅសួរក៍ជនដៃដល់ទាំងបីនាក់ក៏នាំគ្នាព្រួតមកកាត់យកតែម្ដង។  បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់។ គ្រួសារជនរងគ្រោះបានបន្តទៀតថា ហើយគណៈដែលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏មកធ្វើការឃាត់ខ្លួននៅជនដៃដល់ទាំងបីនាក់យកទៅសាកសួរនៅឯប៉ុស្តិ៍បឹងល្វា។ ដែលក្នុងចំណោម 3 នាក់នោះត្រូវបានដោះលែងចេញមកវិញពីរនាក់ដោយម្ចាស់ចំការជាអ្នកធានា ។ ហើយឲ្យមកធ្វើការនៅចំការរបស់ខ្លួនវិញធម្មតា នឹងឲ្យប្រពន្ធជនដៃដល់មក ធ្វើកាសម្របសម្រួល ជាមួយនឹងគ្រួសារជនរងគ្រោះ ការគ្រួសារជនរងគ្រោះបានទ្រាសំណង់។ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ បើករថយន្តម៉ាក LEXUS NX200t បុកកង់បី និងម៉ូតូ បណ្តាលឱ្យរបួស ស្រាល០២នាក់

ឃាត់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញ បើករថយន្តម៉ាក LEXUS NX200t បុកកង់បី និងម៉ូតូ បណ្តាលឱ្យរបួស ស្រាល០២នាក់ ភ្នំពេញ : សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្តឈ្មោះ តាំង គីមឡា ភេទស្រី មុខរបរ បកប្រែភាសាចិន និងលក់ផលិតផលតាមអនឡាញ ទីលំនៅផ្ទះលេខ 21BEo ផ្លូវលេខ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណីបើករថយន្តម៉ាក LEXUS NX200t បុកកង់បីម៉ាកBAJAJ និងម៉ូតូម៉ាកPCX បណ្តាលឱ្យរបួស ស្រាល០២នាក់។ កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BE-9557 ជាមួយកង់បីម៉ាកBAJAJ ពណ៌ស ផ្លាកលេខ ភ្នំពេញ 1HK-5749 និងម៉ូតូម៉ាកPCX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GP-3515 នៅចំណុចផ្លូវសុធារស កែងលេខ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឱ្យរបួស […]

ព័ត៌មានសន្តិសុខសង្គម

កម្ពុជាបញ្ជូនជនជាតិថៃប្រុសស្រី ២៥នាក់ ទៅប្រទេសកំណើតវិញ ដោយសារលួចឆ្លងដែនខុសច្បាប់

កម្ពុជាបញ្ជូនជនជាតិថៃប្រុសស្រី ២៥នាក់ ទៅប្រទេសកំណើតវិញ ដោយសារលួចឆ្លងដែនខុសច្បាប់   MC ៖ ជនជាតិថៃប្រុសស្រីចំនួន២៥នាក់ ត្ឬូវបានកម្លាំងប៉ុស្ដិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់បញ្ជូន ទៅឲ្យសមត្ថកិច្ចថៃ ត្រឡបទៅប្រទេសកំណើតវិញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លួចឆ្លងដែនខុសច្បាប់ ស្នាក់នៅធ្វើការ ក្នុងប្រទេសកម្ពុជា គ្មានច្បាប់អនុញ្ញាត៕

ព័ត៌មានអន្តរជាតិ

បទវិភាគ៖ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ សហគ្រាសទុនបរទេសនឹងទទួលបានកាលានុវត្តភាពដ៏ច្រើនរាប់មិនអស់ដែលនាំមកដោយការធ្វើទំនើបកម្មតាមបែបផែនចិន

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើនដែលប្រកបដោយឌីជីថលភាវូបនីយកម្ម ភាពបៃតងនិងភាពវៃឆ្លាតត្រូវបានដាក់បង្ហាញជាបន្តបន្ទាប់ ដែលបញ្ចេញកម្លាំងច្នៃប្រឌិតថ្មីឥតឈប់ឈរ ។ ក្នុងនាមជាវេទិកាសំខាន់សម្រាប់ទូទាំងពិភពលោកចែករំលែកកិច្ចសហប្រតិបត្តិការផ្នែកច្នៃប្រឌិតថ្មី ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីមួយដល់លើកទី៦បានដាក់តាំងបង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីដែលមានលក្ខណៈតំណាងជិត២៥០០ផ្នែក ។ ពាណិជ្ជករជាច្រើនបានបើកហាងលក់ទំនិញថ្មី រោងចក្រថ្មីនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍ថ្មីនៅប្រទេសចិន ដែលបានពូនជ្រំនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មី ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះបានបង្កើតការតាំងពិព័រណ៍ពិសេសនៃសម្ភារៈថ្មីជាលើកដំបូង ផលិតផលដែលត្រូវដាក់ចេញជាលើកដំបូងនៅទូទាំងពិភពលោក ត្រូវដាក់តាំងបង្ហាញជាលើកដំបូងនៅអាស៊ីនិងដាក់តាំងពិព័រណ៍ជាលើកដំបូងនៅប្រទេសចិនជាង៤០០បានបង្ហាញមុខនៅទីនេះ ដោយបង្ហាញពីកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីនាំឱ្យពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រកបដោយភាពច្នៃប្រឌិតថ្មីដោយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជះឥទ្ធិពលដល់ទូទាំងពិភពលោក ។ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិមិនត្រឹមតែត្រូវបានរៀបចំឱ្យកាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងក៏មានភាពច្នៃប្រឌិតថ្មីកាន់តែច្រើនឡើងៗដែរ បានក្លាយជាវេទិកាមួយដែលដាក់បង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកវិទ្យាឈានមុខថ្មីនិងសេវាកម្មច្នៃប្រឌិតថ្មីនៅទូទាំងពិភពលោកដែលត្រូវគេទទួលស្គាល់ជាទូទៅ ។ តើវាមានកម្លាំងទាក់ទាញមកពីណា? បើមើលពីទិសដៅទូទៅនៃវេទិកានេះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ថ្នាក់ជាតិលើកដំបូងដែលចាត់ទុកការនាំចូលជាប្រធានបទ វាបានបង្កើតវេទិកាដាក់តាំងបង្ហាញជាលើកដំបូងសម្រាប់ផលិតផលថ្មីនិងផលិតផលប្រណីតលើពិភពលោកចូលក្នុងប្រទេសចិន ក៏បានផ្តល់មធ្យោបាយដោយផ្ទាល់សម្រាប់ឱ្យផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីសម្រេចបាននូវការធ្វើពាណិជ្ជនីយកម្ម ។ បើមើលពីវិស័យប្រើប្រាស់ ទីផ្សារចិនដ៏ធំធេងដែលមានចំនួនប្រជាជនជាង១ពាន់៤រយលាននាក់និងក្រុមមនុស្សចំណូលមធ្យមជាង៤រយលាននាក់បានផ្តល់កន្លែងធ្វើបទពិសោធន៍និងកន្លែងដាក់លក់ដ៏ល្អប្រសើរដល់ផលិតផលថ្មីនិងបច្ចេកវិទ្យាថ្មីនៅទូទាំងពិភពលោក ។ បើមើលពីបរិយាកាសច្នៃប្រឌិតថ្មី ជនជាតិចិនស្រឡាញ់ការច្នៃប្រឌិតថ្មីជាប់រហូតមក ជាពិសេសនៅរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានក្តាប់ជាប់ឱកាសនៃការធ្វើបដិវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីមួយ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដែលជំរុញដោយការច្នៃប្រឌិតថ្មី ដែលផ្តល់បរិយាកាសល្អនៃការច្នៃប្រឌិតថ្មីចំពោះសហគ្រាសទុនបរទេស ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគ្រាសទុនបរទេសជាច្រើនបានជ្រើសរើសការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នៅប្រទេសចិន ហើយបន្តជំរុញការច្នៃប្រឌិតថ្មីនៅចិនតាមរយៈវេទិកាដូចជាពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម ហើយទទួលបានសមិទ្ធផលមួយចំនួន ។ ទន្ទឹមនឹងការដែលប្រទេសចិនពន្លឿនការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី បានកកើតទៅជាកម្លាំងទាក់ទាញថ្មីក្នុងមជ្ឈដ្ឋានសេដ្ឋកិច្ចសកល ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំថ្មីបំផុតដែលអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ចំនួនស្នើសុំកម្មសិទ្ធិបញ្ញារបស់ចិនក្នុងវិស័យប៉ាតង់ ម៉ាកសញ្ញានិងការរចនារូបរាងនៃផលិតផលឧស្សាហកម្មជាដើមសុទ្ធតែកាន់ចំណាត់ថ្នាក់ទីមួយលើពិភពលោក ។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២៤ដែលចេញផ្សាយដោយអង្គការនេះឱ្យដឹងថា ចិនជាអង្គភាពសេដ្ឋកិច្ចមួយដែលមានសមត្ថភាពច្នៃប្រឌិតថ្មីកើនឡើងឆាប់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ […]

ព័ត៌មានអន្តរជាតិ

តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?

បច្ចុប្បន្ន ប្រទេសនានាបាននិងកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងអំឡុងពេលមួយសតវត្សរ៍ មិនថាវិបត្តិសេដ្ឋកិច្ច ការប៉ះទង្គិចគ្នា ឬភាពច្របូកច្របល់នៃសណ្តាប់ធ្នាប់ពិភពលោកក្តី គឺសុទ្ធតែបាននាំមកនូវផលប៉ះពាល់និងបញ្ហាប្រឈមខ្លាំងចំពោះសង្គមមនុស្សជាតិ ជាពិសេសប្រទេសមានការអភិវឌ្ឍតិចតួចនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ អាស្រ័យហេតុនេះ ការរួមសាមគ្គីគ្នានិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេស ជាពិសេសរវាងប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។ ក្នុងនោះ យន្តការសហប្រតិបត្តិការនៃប្រទេស BRICS ជាគំរូមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។   តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?យន្តការសហប្រតិបត្តិការនៃប្រទេស BRICS គឺបង្កើតឡើងក្នុងគោលបំណងពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងន័យរួមគ្នាគាំពារផលប្រយោជន៍រួម ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របនឹងឥទ្ធិពលវិជ្ជមាននៃយន្តការសហប្រតិបត្តិការនៃប្រទេស BRICS បានកើនឡើងជាបន្តបន្ទាប់ មានប្រទេសជាច្រើនបានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយប្រទេស BRICS ។ នៅដើមឆ្នាំ ២០២៤ ប្រទេសចំនួនប្រាំរួមមាន អារ៉ាបីសាអូឌីត , អេហ៊្សីប , អេមីរ៉ាតអារ៉ាប់រួម , អ៊ីរ៉ង់ និងអេត្យូពីបានចូលជាសមាជិកផ្លូវការនៃប្រទេស BRICS ដែលបង្កើតបានជា«ប្រទេស BRICS ធំ» ដែលជាការបើកទំព័រយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការនៃប្រទេស«សកលខាងត្បូង» ។   ផ្តើមពីយន្តការសហប្រតិបត្តិការនៃប្រទេស BRICS រហូតដល់ក្លាយជា«ប្រទេស BRICS […]

ព័ត៌មានអន្តរជាតិ

បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន

  “ទំហំពាណិជ្ជកម្មនាំចេញរបស់ប្រទេសចិនសម្រេចបាននូវកំណើនក្នុងរយៈពេលបីត្រីមាសជាប់ៗគ្នា ” “ទិន្នន័យជាច្រើនបានបំបែកកំណត់ត្រាថ្មី” “ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចចិន” ។ល។ បន្ទាប់ពី “តារាងពិន្ទុ”ថ្មីបំផុតនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានប្រកាសនាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសល្បីៗបាននាំគ្នាវាយតម្លៃដូចពោលខាងលើ ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា បីត្រីមាសដើមឆ្នាំនេះ ទំហំនាំចេញនាំចូលទំនិញរបស់ប្រទេសចិនមានចំនួន៣២,៣៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ក្នុងនោះ ការនាំចេញបានកើនឡើង៦,២ភាគរយ ការនាំចូលបានកើនឡើង៤,១ភាគរយ ។ មតិអន្តរជាតិបានលើកឡើងថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញនិងការការពារផ្នែកពាណិជ្ជកម្មនៅទូទាំងពិភពលោកមានភាពកាន់តែខ្លាំងឡើងៗ ពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនសម្រេចបាននូវកំណើនដោយនឹងនរដែលលើសពីការប៉ាន់ប្រមាណ វាគឺបានមកដោយមិនងាយទេ ។ គួរបញ្ជាក់ផងដែរថា ក្នុង “តារាងពិន្ទុ”នេះបានលេចចេញពាក្យ“លើកដំបូង”ចំនួនពីរ មួយគឺក្នុងបីត្រីមាសដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលបានបំបែកកំណត់ត្រាចំនួន៣២ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ។ មួយទៀត គឺទំហំពាណិជ្ជកម្មនាំចេញនាំចូលក្នុងត្រីមាសនីមួយៗសុទ្ធតែបានលើសពី១០ទ្រីលានយាន់ប្រាក់ចិន ព្រមទាំងលេចចេញនិន្នាការកើនឡើងពីមួយត្រីមាសទៅមួយត្រីមាស នេះក៏ជាលើកដំបូងក្នុងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រផងដែរ ។ តើសមិទ្ធផលបែបនេះគឺទទួលបានមកពីណា? បើមើលពីក្នុងស្រុកអាចឃើញថា គឺទទួលបានដោយមកពីខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មផលិតកម្មដែលមានភាពល្អពេញលេញ ប្រសិទ្ធភាពនៃសេដ្ឋកិច្ចដែលមានទ្រង់ទ្រាយមធ្យមនិងធំ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យា ផលិតផលរបស់ចិនមានកម្លាំងប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដែលបានផ្តល់មូលដ្ឋានគ្រឹះនិងការធានាដល់ការត្រួសត្រាយទីផ្សារអន្តរជាតិជាបន្តបន្ទាប់ ។ បើមើលពីលក្ខខណ្ឌខាងក្រៅអាចឃើញថា នាពេលថ្មីៗកន្លងទៅនេះ តម្រូវការអន្តរជាតិបានងើបឡើងវិញ ប្រការនេះបានផ្តល់លក្ខខណ្ឌអនុគ្រោះដល់ការនាំចេញរបស់ប្រទេសចិន ។ ប៉ុន្មានថ្ងៃជាប់មកនេះ របាយការណ៍នៃអង្គការពាណិជ្ជកម្មពិភពលោកបានដំឡើងការប៉ាន់ប្រមាណចំពោះល្បឿនកំណើននៃបរិមាណពាណិជ្ជកម្មទំនិញពេញមួយឆ្នាំ អង្គការអន្តរជាតិ ដូចជាធនាគារពិភពលោកនិងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម សម្គាល់ឃើញថា សេដ្ឋកិច្ចសកលកំពុងមានភាពនឹងនរជាបណ្តើរៗ ។ […]

ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនថ្លែងថា ប្រទេសចិនកំពុងខិតខំប្រឹងប្រែង ដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចដែលផ្តោតលើ៥វិស័យ

  ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៨ ខែតុលានេះ លោក Zheng Shanjie ប្រធានគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិនបានថ្លែងថា ទាក់ទិននឹងស្ថានភាព និងបញ្ហាថ្មីៗនៃប្រតិបត្តិការសេដ្ឋកិច្ចបច្ចុប្បន្ន ប្រទេសចិន បានខិតខំប្រឹងប្រែងដើម្បីដាក់ចេញកញ្ចប់គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច ដើម្បីស្តារសេដ្ឋកិច្ចឱ្យបន្តងើបឡើងវិញ។ ទាក់ទិននឹងសម្ពាធបណ្តាលមកពីការធ្លាក់ចុះក្នុងប្រតិបត្តិការសេដ្ឋកិច្ច យើងនឹងពង្រឹងការកែសម្រួល គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ហើយគ្រប់ផ្នែទាំងអស់ត្រូវតែបន្តធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យមានប្រសិទ្ធភាពជាងមុន។ ទាក់ទិននឹងបញ្ហាដូចជាតម្រូវការក្នុងស្រុកដែលមានប្រសិទ្ធភាពមានសភាពមិនគ្រប់គ្រាន់ ត្រូវផ្តោតសំខាន់គោលនយោបាយពង្រីកតម្រូវការក្នុងស្រុកដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ជីវភាពរស់នៅរបស់ប្រជាជន និងជំរុញការប្រើប្រាស់ ព្រមទាំងធ្វើឱ្យការវិនិយោគដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ទាក់ទិននឹងករណីដែលសហគ្រាសមួយចំនួនជួបការលំបាកក្នុងការផលិត និងធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន យើងនឹងបង្កើនការផ្តល់ជំនួយដល់សហគ្រាស ដើម្បីធ្វើឱ្យបរិយាកាសអាជីវកម្មកាន់តែល្អប្រសើរ  និងជួយសហគ្រាសជម្នះការលំបាក។ ទាក់ទិននឹងករណីទីផ្សារអចលនទ្រព្យបន្តមានភាពទន់ខ្សោយ ត្រូវចាត់វិធានការនិងដាក់ចេញគោលនយោបាយចម្រុះ ដើម្បីជំរុញទីផ្សារអចលនទ្រព្យឱ្យបញ្ឈប់ការធ្លាក់ចុះ និងមានស្ថិរភាព។ ទាក់ទិននឹងបញ្ហាដូចជាការរង្គោះរង្គើ និងការធ្លាក់ចុះនៃទីផ្សារមូលបត្រកាលពីមុន ត្រូវដាក់ចេញនូវវិធានការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព ខិតខំប្រឹងប្រែងដើម្បីជំរុញការស្តារទីផ្សារមូលធន៕

ព័ត៌មានអន្តរជាតិ

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ

ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិករ រដូវកាល”Qiufen”តាមច័ន្ទគតិចិនជារៀងរាល់ឆ្នាំគឺជាទីវាប្រមូលផលសម្រាប់កសិករចិន ។ ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧ ។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករនិងបុគ្គលប្រកបមុខរបរការងារកសិកម្មនៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។ នេះជាលើកទី ៧ ជាប់ៗគ្នាហើយដែលលោក Xi Jinping បានសម្តែងការសួរសុខទុក្ខនិងបង្ហាញពីការរំពឹងទុកចំពោះកសិករតាំងពីប្រទេសចិនបង្កើតទីវាប្រមូលផលសម្រាប់កសិករកាលពីឆ្នាំ ២០១៨មក។ តាមរយៈប្រសាសន៍របស់លោក យើងអាចយល់ពីការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះកសិកម្ម កសិករ និងជនបទ។ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវាលស្រែនៅតំបន់ភាគខាងកើត ខាងលិច ភាគខាងត្បូង ខាងជើង និងកណ្តាលរបស់ប្រទេសចិនជាច្រើនដង ដោយយកចិត្តទុកដាក់ចំពោះរបៀបបង្កបង្កើនផលនិងផលិតកម្មមានស្ថិរភាពរបស់ស្បៀង របៀបបង្ការនិងសង្គ្រោះគ្រោះមហន្តរាយ របៀបធ្វើទំនើបកម្មកសិកម្ម ប្រសិទ្ធភាពដោះស្រាយនិងគ្រប់គ្រងសំរាម បង្គន់អនាម័យ និងទឹកកខ្វក់ក្នុងជនបទ […]

ព័ត៌មានអន្តរជាតិ

តស៊ូព្យាយាមនិងធ្វើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តដើម្បីកសាងតំបន់ស៊ីនជាំងដ៏ស្រស់ស្អាត

ឆ្នាំនេះជាខួបទី ៧០នៃការបង្កើតវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំងនៃសាលាបក្សមជ្ឈិមចិន។ លោកXiJinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្តល់អនុសាសន៍ដ៏សំខាន់ ដោយគូសបញ្ជាក់ថា ត្រូវខំប្រឹងជំរុញការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃវគ្គបណ្តុះបណ្តាលកម្មាភិបាលជនជាតិភាគតិចនៅតំបន់ស៊ីនជាំង ដើម្បីបណ្តុះបណ្តាលកម្មាភិបាលប្រកបដោយភាពស្មោះត្រង់ ភាពស្អាតស្អំ គុណវុឌ្ឍិខ្ពស់និងមានទំនួលខុសត្រូវកាន់តែច្រើនជូនដល់តំបន់ស៊ីនជាំង។ កម្មាភិបាលនិងមហាជនទាំងឡាយបានបង្ហាញពីការប្តេជ្ញាប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងផ្ចត់ផ្ចង់នូវស្មារតីនៃអនុសាសន៍សំខាន់របស់លោក Xi Jinping រួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការបង្កើនកិច្ចកសាងក្រុមកម្មាភិបាលស៊ីនជាំង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមស៊ីនជាំង ក៏ដូចជាជំរុញសន្តិសុខនិងសិ្ថរភាពយូរអង្វែងនៃសង្គមស៊ីនជាំង៕

ព័ត៌មានអន្តរជាតិ

សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រៀបចំធ្វើនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត

  ថ្ងៃទី១៩ខែកញ្ញាតាមម៉ោងក្នុងតំបន់ សកម្មភាពពិសេស ដើម្បីអបអរសាទរខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” បានរៀបចំធ្វើដោយជោគជ័យនៅក្រុងRiyadhរដ្ឋធានាធីអារ៉ាប៊ីសាអូឌីត។ សកម្មភាពលើកនេះបានសហការរៀបចំធ្វើដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអារ៉ាប៊ីសាអូឌីត និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវបច្ចេកវិទ្យានិងការផ្លាស់ប្តូរចំណេះវិជ្ជាអារ៉ាប៊ីសាអូឌីត។ លោកShen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមាណិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាប់ដំណើរការសកម្មភាពស្តីពី“សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន” រឿងនិស្ស័យជាមួយចិនចំនួនជាង១៦០០ដែលរៀបរ៉ាប់ដោយមិត្តភក្តិរបស់ប្រទេសចំនួនជាង៦០បានផ្ញើមកតាមរយៈពពក។ ប្រទេសចិននឹងចាត់ទុកការបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនអន្តរជាតិ ជំរុញកិច្ចសន្ទនាអរិយធម៌សកល និងការតភ្ជាប់ដួងចិត្តវាងប្រជាជននិងប្រជាជនជាភារកិច្ចរបស់ខ្លួន ពួតដៃគ្នាដើរឆ្ពោះទៅមុខ រួមគ្នាចារទំព័រថ្មីក្នុងការជំរុញការកសាងសហគមន៍រួមវាសនាមនុស្សជាតិ៕  

ព័ត៌មានអន្តរជាតិ

បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន

បទវិភាគ៖ការវិនិយោគនៅប្រទេសចិន គឺជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន ពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែកញ្ញា ពិព័រណ៍ចិនអន្តរជាតិសម្រាប់ការវិនិយោគនិងពាណិជ្ជកម្មលើកទី២៤បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន ។ ពិព័រណ៍លើកនេះជាពិព័រណ៍អន្តរជាតិដែលចាត់ទុកការវិនិយោគជាប្រធានបទដែលចិនបានរៀបចំធ្វើជាលើកដំបូង បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពិព័រណ៍លើកនេះបានក្លាយជាបង្អួចដ៏សំខាន់សម្រាប់ឱ្យទុនបរទេសឈ្វេងយល់ពីប្រទេសចិននិងស្វែងរកឱកាស ។ តំណាងនៃសហគ្រាសអន្តរជាតិបាននាំគ្នាថ្លែងថា ទីផ្សារចិនគឺមិនអាចខកខានបានទេ ដូច្នេះ “ការវិនិយោគនៅប្រទេសចិន”បានក្លាយជាពាក្យពេញនិយមនៃពិព័រណ៍លើកនេះ ។ ទីផ្សារដ៏ធំធេងរបស់ចិនជាកាលានុវត្តភាពធំនៃពិភពលោកជាប់រហូតមក ។ បច្ចុប្បន្ននេះ ទន្ទឹមនឹងចិនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មីដោយពេញទំហឹង ទីផ្សារដ៏ធំនេះបានរំលេចចេញនូវលក្ខណៈពិសេសថ្មីមួយចំនួន ។ ឧទាហរណ៍ដូចជា នៅផ្នែកផលិតកម្ម ឧស្ម័នឧស្សាហកម្មត្រូវគេហៅថា ជា“តំណក់ឈាម”នៃឧស្សាហកម្មទំនើប ។ នៅផ្នែកប្រើប្រាស់ គំនិតប្រើប្រាស់របស់ចិនបន្តវិវឌ្ឍទៅតាមយុគសម័យ ដែលជំរុញតម្រូវការនៃផលិតផលនិងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ។ វិនិយោគិនបរទេសជាច្រើនបានយល់ឃើញថា ការវិនិយោគនៅប្រទេសចិន ក៏ជាការរីកចម្រើនដោយស៊ីសង្វាក់គ្នាជាមួយកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិនផងដែរ។ ព្រមពេលជាមួយគ្នានេះ ភាពធន់ដ៏ខ្លាំងក្លានៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនបានផ្តល់ការធានាយ៉ាងខ្លាំងដល់ការធ្វើអាជីវកម្មនៅប្រទេសចិនរបស់ទុនបរទេស ។ វិនិយោគិនជាច្រើនបានថ្លែងថា ឧស្សាហកម្មចិនមានប្រព័ន្ធដ៏ល្អពេញលេញនិងប្រសិទ្ធផលថ្លៃដើមខ្ពស់ ថែមទាំងមានបច្ចេកទេសផលិតកម្មវៃឆ្លាតដ៏ជឿនលឿននិងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ដែលអាចជួយពួកគេលើកកម្ពស់សមត្ថភាពផលិតកម្ម ។ ដូច្នេះ ពួកគេរំពឹងពង្រីកផលិតភាពនៅប្រទេសចិន ហើយនាំចេញទៅកាន់ពិភពលោក ។ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ ទន្ទឹមនឹងការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចរបស់ចិន សហគ្រាសបរទេសកាន់តែច្រើនឡើងៗបានចាត់ទុកប្រទេសចិនជា “កន្លែងប្រភពនៃការច្នៃប្រឌិត” ។ ក្រោមការទាក់ទាញនៃ “កម្លាំងច្នៃប្រឌិតថ្មី”របស់ចិន សហគ្រាសបរទេសជាច្រើនបាននាំគ្នាទៅបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវឬច្នៃប្រឌិតថ្មីនៅប្រទេសចិន ។ ក្រោមការជំរុញនៃភាពកក់ក្តៅខាងការវិនិយោគបែបនេះ […]

ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ហេតុអ្វីប្រទេសចិនយកចិត្តទុកដាក់លើផែនការប្រាំឆ្នាំ

  ទន្លេយ៉ងហ្សេ ជាទន្លេវែងជាងគេបំផុតក្នុងទ្វីបអាស៊ី ហូរកាត់ប្រទេសចិនពីទិសខាងលេចទៅខាងកើត ទំហំផ្ទៃទឹកមានប្រវែងដល់ទៅ១.៨លានគីឡូម៉ែត្រការ៉េ។ រាប់ពាន់ឆ្នាំកន្លងទៅ ការធ្វើដំណើរទៅមកឆ្លងកាត់ទន្លេយ៉ងហ្សេជាបញ្ហាលំបាកមួយ រហូតដល់ទសវត្សឆ្នាំ១៩៥០ ស្ពានឆ្លងកាត់ទន្លេយ៉ងហ្សេទីមួយបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការ ដែលបានដោះស្រាយនូវបញ្ហាលំបាកខាងធ្វើចរាចរណ៍។ តែមប្រៃសណីយ៍ចាស់ៗមួយឈុតដែលចេញនៅឆ្នាំ១៩៥៨បានបង្ហាញពីវិស័យដែលចិនអនុវត្តផែនការប្រាំឆ្នាំទីមួយពោលគឺ៖  ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មកសិកម្ម គមនាគមន៍និងដឹកជញ្ជូន។ គំរូដែលតំណាងឱ្យលទ្ធផលជោគជ័យនៃគមនាគមន៍គឺស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហានដែលមានរថភ្លើងនិងយានយន្តបរទៅមកលើស្ពាន ខណៈនាវាដឹកទំនិញបរឆ្លងកាត់នៅក្រោមស្ពាន។ ហេតុអ្វីបានជាជនជាតិចិនហៅសាធារណរដ្ឋប្រជាមានិតចិនថា «ប្រទេសចិនថ្មី» ? ចាប់ពីខែតុលា ឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី  ចាំបាច់ត្រូវលើកឡើងពីស្ពានឆ្លងទន្លេយង់ហ្សេដំបូងបង្អស់  ចាំបាច់ត្រូវលើកឡើងពីបទពិសោធន៍ចិននៅពីក្រោយការសាងសង់នេះ ពោលគឺ ៖ ផែនការប្រាំឆ្នាំ។ ពេលប្រទេសចិនថ្មីបង្កើតឡើង ត្រូវបានប្រទេសលោកខាងលិចកាត់ផ្ដាច់ទំនាក់ទំនង សេដ្ឋកិច្ច និងឧស្សាហកម្មទន់ខ្សោយយ៉ាងខ្លាំង។ ការអនុវត្តផែនការប្រាំឆ្នាំទីមួយ បានធ្វើឱ្យចិនថ្មីអាចបង្កើតស្ថាប័នឧស្សាហកម្មផលិតយន្តហោះ រថយន្ត ម៉ាស៊ីនធុនធ្ងន់ដែលមិនធ្លាប់មានពីមុនមកយ៉ាងឆាប់រហ័ស ខណៈតំបន់ភាគកណ្តាលចិនដែលទីក្រុងអ៊ូហានស្ថិតនៅ  អាចបង្កើតសហគ្រាសមួយចំនួនធំក្នុងការផលិតដែកថែប ធ្យូងថ្ម កម្លាំងអគ្គីសនីជាដើម  ដែលបានក្លាយជាទម្រង់មូលដ្ឋាននៃឧស្សាហកម្មរបស់ប្រទេសចិន។ រឿងគួឱ្យចាប់អារម្មណ៍មួយគឺ ស្ពានដែលត្រូវបានកត់ត្រាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃប្រទេសចិនថ្មីមានបីខ្សែ ៖ ស្ពានទន្លេយ៉ងហ្សេក្រុងអ៊ូហាន  ស្ពានទន្លេយ៉ងហ្សេក្រុងណានជីង និងស្ពានហុងកុង-ជូហៃ-ម៉ាកាវ។ ស្ពានធំៗទាំង៣នេះ ជាសមិទ្ធផលផ្លែផ្កានៃផែនការប្រាំឆ្នាំអំឡុងពេលខុសគ្នា  ជាពិសេសស្ពានហុងកុង-ជូហៃ-ម៉ាកាវ  ជាស្ពានឆ្លងសមុទ្រដែលវែងជាងគេបំផុតលើពិភពលោក ហើយវាត្រូវបានសាងសង់ជាឯករាជ្យដោយប្រទេសចិន។  […]

ព័ត៌មានអន្តរជាតិ

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការតភ្ជាប់ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក

  គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលត្រូវបានដាក់ចេញដោយឯកឧត្តម ស៊ី ជីនពីន កាលពីឆ្នាំ២០១៣ និងទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសសមាជិកជាង ១៤០ បានក្លាយទៅជាកម្លាំងបរិវត្តកម្មមួយដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចរីភាព។ ក្នុងរយៈពេលជាងមួយទស្សវត្សរិ៍នេះ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បាននាំមកនូវប្រយោជន៍ជាក់ស្តែងជាច្រើនដល់តំបន់ និងពិភពលោក តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ មជ្ឈមណ្ឌលភស្តុភារកម្មដែលទាំងអស់នេះសុទ្ធតែជាឆ្អឹងកងខ្នងដ៏មានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដូចសុភាសិតខ្មែរលើកឡើងថា “ទីណាមានផ្លូវ ទីនោះមានសង្ឃឹម” ហើយសង្ឃឹមក្នុងន័យនេះគឺសំដៅលើក្តីសង្ឃឹមក្នុងការជំរុញខឿនសេដ្ឋកិច្ច។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ កង្វះខាតទុនសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាឧបសគ្គមួយដ៏ធំដែលបានបង្កការរាំងស្ទះដល់ការអភិវឌ្ឍស្ទើរគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច-សង្គម។ ប៉ុន្តែកិច្ចសហប្រតិបត្តការ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានផ្តល់ពន្លឺនៃក្តីសង្ឃឹមថ្មី និងកាលានុវត្តភាពមិនធ្លាប់មាន ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយឱនភាពថវិការ និងអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។ ការពិតមួយក្នុងចំណោមការពិតនានានោះគឺថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវមិនត្រឹមតែជួយធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនោះទេ តែថែមទាំងជួយឱ្យប្រទេសកំពុងអភិវឌ្ឍអាចបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារផលិតផលរបស់ខ្លួនទៅក្នុងតំបន់ និងពិភពលោក។ តួយ៉ាង គម្រោងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលជាគម្រោងសំខាន់មួយរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានជំរុញការតភ្ជាប់រវាងចិន និងប៉ាគីស្ថានឱ្យកាន់តែខិតជិតគ្នា និងបានបង្កើនសកម្មភាពសេដ្ឋកិច្ចយ៉ាងផុសផុលក្នុងតំបន់។ ចំពោះអាស៊ាន គម្រោងផ្លូវដែកតភ្ជាប់ចិនមកកាន់កម្ពុជា ដោយឆ្លងកាត់ឡាវ […]

ព័ត៌មានអន្តរជាតិ

បទវិភាគ៖សហរដ្ឋអាមេរិកទទូចដំឡើងពន្ធគយតាមវិធានការ ៣០១ លើផលិតផលចិន គឺ មិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាជននោះទេ

 “វិធានការពន្ធគយទាំងនេះនឹងធ្វើឱ្យក្រុមហ៊ុនអាមេរិកកាន់តែមានភាពលំបាកលំបិនក្នុងការប្រកួតប្រជែងទាំងជាតិនិងអន្តរជាតិ” “វានឹងបណ្តាលឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលមានភាពកាន់តែច្របូកច្របល់និងអស្ថិរភាព “។ល។ បន្ទាប់ពីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក(USTR)បានចេញផ្សាយសេចក្តីប្រកាសអំពីវិធានការចុងក្រោយស្តីពីការដំឡើងពន្ធគយលើផលិតផលចិននាពេលថ្មីៗកន្លងទៅនេះ មជ្ឈដ្ឋានឧស្សាហកម្មនិងសេដ្ឋវិទូអាមេរិកបាននាំគ្នាសម្តែងការព្រួយបារម្ភចំពោះរឿងនេះ ។ កាលពីខែឧសភា ឆ្នាំនេះ រដ្ឋាភិបាលអាមេរិកបានប្រកាសថា គ្រោងនឹងដំឡើងពន្ធគយថែមទៀតចំពោះផលិតផលដែលនាំចូលពីចិន ក្នុងនោះបូករួមទាំងរថយន្តអគ្គិសនីជាដើម លើមូលដ្ឋាននៃវិធានការ ៣០១កាលពីមុន  ។ តាមផែនការពីមុន វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ប៉ុន្តែត្រូវបានពន្យារពេលអនុវត្តពីរលើកនៅថ្ងៃទី ៣០ ខែកក្កដានិងថ្ងៃទី ៣០ ខែសីហា ។ មូលហេតុសំខាន់គឺ រដ្ឋាភិបាលអាមេរិកបានអះអាងថា នឹងសិក្សាស្រាវជ្រាវអំពីមតិសាធារណៈលើមនុស្សជាងមួយពាន់នាក់ ។ ទោះបីជាមតិយោបល់ជាច្រើនបានប្រឆាំងនឹងការដំឡើងពន្ធគយលើផលិតផលចិនឬដាក់ពាក្យស្នើសុំឱ្យពង្រីកក្របខណ្ឌនៃការលើកលែងពន្ធគយក៏ដោយ ក៏ទីបំផុតរដ្ឋាភិបាលអាមេរិកបានបដិសេធមិនទទួលយកមតិយោបល់ទាំងនេះនិងធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ។ ទង្វែឯកតោភាគីនិយមនិងការពារនិយមបែបនេះ វាមិនត្រឹមតែបានល្មើសនឹងពាក្យសន្យារបស់ភាគីអាមេរិកស្តីពី”ការមិនស្វែងរកការគាបសង្កត់លើការអភិវឌ្ឍរបស់ចិន មិនស្វែងរកការផ្តាច់ទំនាក់ទំនងនិងខ្សែសង្វាក់ជាមួយចិន”ប៉ុណ្ណោះទេ ថែមទាំងក៏មិនសមស្របនឹងគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរដែលបង្ហាញយ៉ាងច្បាស់ថា មនុស្សមួយចំនួននៃសហរដ្ឋអាមេរិកនិយាយផ្សេងធ្វើផ្សឹងនិងនិយាយមិនយកជាការ ។ សង្គ្រាមពន្ធគយមិនអាចដោះស្រាយបញ្ហាបានទេ ហើយសហរដ្ឋអាមេរិកក៏នឹងទទួលរងផលវិបាកដ៏អាក្រក់វិញផងដែរ ។ ចាប់តាំងពីសហរដ្ឋអាមេរិកបានអនុវត្តវិធានការដំឡើងពន្ធគយលើផលិតផលចិនមក វាបានបណ្តាលឱ្យសហគ្រាសនិងអ្នកប្រើប្រាស់របស់អាមេរិកខាតបង់សេដ្ឋកិច្ចចំនួន ២២១ ពាន់លានដុល្លារអាមេរិក ។ រដ្ឋាភិបាលអាមេរិកតែងតែចង់”ការពារ”ឧស្សាហកម្មប្រទេសខ្លួនតាមវិធីបន្ថែមយកពន្ធគយ រហូតដល់ចង់បង្ខំឱ្យខ្សែសង្វាក់ឧស្សាហកម្មផ្លាស់ប្តូរទីតាំងទៅអាមេរិកវិញ ។ ប៉ុន្តែការពិតជាក់ស្តែងគឺផ្ទុយនឹងគោលបំណង សហគ្រាសអាមេរិកមិនបានបង់តម្លៃនោះទេ ។ ក្រៅពីនេះ ប្រជាជនអាមេរិកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំងដែរ ។ តាមការគណនារបស់ក្រុមហ៊ុន […]

ព័ត៌មានអន្តរជាតិ

បទវិភាគ៖ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបង្ហាញពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិន

  ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២៤បានបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែកញ្ញា។លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងនៅក្នុងសារលិខិតអបអរសាទរថា “ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានបើកធ្វើដោយជោគជ័យចំនួន១០លើកហើយ  វាគឺជាការឆ្លុះបញ្ចាំងយ៉ាងរស់រវើកនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនដែលបានរួមចំណែកជាវិជ្ជមានដល់ការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ”។ នាពេលបច្ចុប្បន្ន  ពាណិជ្ជកម្មសេវាកម្មបានក្លាយជាកម្លាំងចលករសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។  អង្គការពាណិជ្ជកម្មពិភពលោកបានព្យាករណ៍ថា សមាមាត្រនៃពាណិជ្ជកម្មសេវាកម្មក្នុងពាណិជ្ជកម្មអន្តរជាតិនឹងកើនឡើងពី២២ភាគរយនាពេលបច្ចុប្បន្នដល់ជាង៣៣ភាគរយនៅឆ្នាំ២០៤០។ នេះក៏ជាមូលហេតុដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះបានទាក់ទាញប្រទេសនិងអង្គការអន្តរជាតិចំនួន៨៥មករៀបចំការតាំងពិព័រណ៌និងសហគ្រាសលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខចំនួនជាង៤៥០បានចូលរួមនៅកន្លែងផ្ទាល់។ក្នុងចំណោមប្រទេសទាំងនោះ ប្រទេសបារាំងបានចូលរួមក្នុងនាមជាប្រទេសកិត្តិយសជាលើកដំបូង  ហើយបានតាំងពិព័រណ៍នៅកន្លែងផ្ទាល់តែម្នាក់ងងជាលើកដំបូងផងដែរ។មានសហគ្រាសបារាំងជាច្រើនបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យពាណិជ្ជកម្មសេវាកម្មរវាងចិននិងបារាំងឱ្យកាន់តែស៊ីជម្រៅ។ យោងតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនបង្ហាញថា  ទំហំនៃការនាំចេញនាំចូលខាងសេវាកម្មសរុបរបស់ប្រទេសចិនក្នុងឆ្នាំ២០២៣មានចំនួនជាង៦.៥ទ្រីលានយាន់ប្រាក់ចិនដែលបំបែកកំណត់ត្រាខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រនិងស្ថិតក្នុងលំដាប់នាំមុខនៅលើពិភពលោក។ក្នុងចំណោមនោះ   សមាមាត្រនៃការធ្វើពាណិជ្ជកម្មសេវាកម្មដែលពឹងផ្អែកលើជំនាញបានកើនឡើងដល់៤១.៤ភាគរយ។ នេះបានបង្ហាញថា  កម្លាំងប្រកួតប្រជែងនិងគុណភាពនៃពាណិជ្ជកម្មសេវាកម្មរបស់ប្រទេសចិនមានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយកម្លាំងរស់រវើកនៃភាពច្នៃប្រឌិតថ្មីនៃសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងលេចធ្លោ។នេះក៏ជាមូលហេតុដ៏សំខាន់ដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានទាក់ទាញពាណិជ្ជករចិននិងបរទេសមកចូលរួមយ៉ាងសកម្មក្នុងពិព័រណ៍លើកនេះដែរ។ ការរីកចំរើនយ៉ាងផុលផុសនៃទីផ្សារឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិន បាននាំមកនូវឱកាសអាជីវកម្មដ៏ធំធេងដល់សហគ្រាសអន្តរជាតិ។ នៅឆមាសទីមួយឆ្នាំ២០២៤  ការនាំចូលខាងឧស្សាហកម្មសេវាកម្មរបស់ប្រទេសចិនមានដល់២.១ទ្រីលានយាន់ប្រាក់ចិន កើនឡើង១៦.៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ក្នុងពិព័រណ៌ពាណិជ្ជកម្មសេវាកម្មលើកនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការមួយចំនួន ដែលបានបង្កើនជំនឿចិត្តរបស់សហគ្រាសបរទេសក្នុងការធ្វើអាជីវកម្មនៅប្រទេសចិន។ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា  ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិជាមូលដ្ឋានស្តីពីការបើកចំហចំពោះក្រៅប្រទេស  ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មីបែបបើកចំហប្រកបដោយកម្រិតកាន់តែខ្ពស់ ។ ការពន្លឿនការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មគឺជាចំណុចដ៏សំខាន់សម្រាប់ការពង្រីកការបើកចំហចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់  និងបណ្តុះបណ្តាលកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មបរទេស។ នាពេលបច្ចុប្បន្ន   ការសាកល្បងចម្រុះក្នុងការពង្រីកការបើកចំហចំពោះក្រៅប្រទេសនៃឧស្សាហកម្មសេវាកម្មប្រទេសចិនបានដាក់ចេញវិធានការសាកល្បងចំនួនជាង១៣០០ផ្នែក នៅក្នុងវិស័យអាជីវកម្មចំនួន១៣  ដូចជាបច្ចេកវិទ្យា  ទូរគមនាគមន៍ វប្បធម៌និងទេសចរណ៍និងហិរញ្ញវត្ថុជាដើម។ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មលើកនេះ បានធ្វើឱ្យពិភពលោកមើលឃើញនូវកម្លាំង”ថ្មី”កាន់តែច្រើន  មើលឃើញការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃពាណិជ្ជកម្មសេវាកម្មតាមរយៈការបើកចំហរចំពោះក្រៅប្រទេស  ក៏ដូចជាមើលឃើញពីភាពរស់រវើកនិងឱកាសដ៏ធំសម្បើមរបស់ការធ្វើទំនើបកម្មតាមបែបផែនចិន៕

King of Cambodia

Calendar

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930